ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅព្រឹកនេះ ចាប់ផ្តើមប្រឡងសញ្ញាបត្របាក់ឌុប

43

 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារជូនពរដល់បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបនាឆ្នាំនេះថា “សូមជូនពរចៅៗដែលនឹងត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិនៅថ្ងៃនេះ និងថ្ងៃស្អែក សូមមានសុខភាពល្អនិងមានជោគជ័យ។
ទុកចិត្តលើក្រសួងអប់រំ លើលោកគ្រូអ្នកគ្រូ លើរដ្ឋបាលគ្រប់ជាន់ថ្នាក់ការពារដល់ចៅៗរាប់ទាំងកូវីដ.១៩ផង។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានាក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧ ៧៥៣ នាក់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទដែលជាប់ទាក់ទង