ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ បានប្រើហិង្សាលើស្រីកំណាន់របស់ខ្លួន

43

 

តាកែវ៖ អ្នកសារព័ត៌មានម្នាក់ល្បីខាងផ្សាយគ្មានព្រំដែន ត្រូវជាប់កន្សែងស្រីកំណាន់ចិត្តរបស់ខ្លួនហើយ គឺត្រូវវាស់កម្ពស់ និងថ្លឹងគីឡូ បានសម្រេចហើយ ។

ដោយបានការអនុញ្ញាតនិងយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ឯក ឆែងហួត ព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែ ធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ០៨និង០៥នាទី ក្រោយពីបានទទួលព័ត៌មានថាមានករណីហឹង្សាចេតនា លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានចាត់លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងទទួលការងារយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ ចុះឃាត់ខ្លួនជនស្ស័យម្នាក់ ឈ្មោះ កែម ចន ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរជា អ្នកសារព័ត៌មាន ចនធីវីអនឡាញ បានប្រើហិ.ង្សាលើកស្រីកំណាន់របស់ខ្លួននៅចំណុចកែងជុំមិត្ត ស្ថិតនៅភូមិ ពោធិ៍ខ្វិត ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលស្រីកំណាន់ចិត្តមានឈ្មោះ សុខ ចន្ថា ភេទស្រី អាយុ ៣៨ ឆ្នាំនៅភូមិ-ឃុំកើតហេតុខាងលើ។

ជនសង្ស័យខាងលើប្រើហិ.ង្សាបណ្តាលឲ្យស្រីកំណាន់ចិត្តមានរងរបួសមានដូចខាងក្រោម ÷- ដាច់រលាត់លើដើមទ្រូង – របួសជាំភ្លៅខាងឆ្វេង
– របួសដាច់រលាត់ស្មាខាងឆ្វេងចំនួន ៣ កន្លែង – របួសដាច់រលត់ក្រោមថ្ពាល់ខាងឆ្វេង។

មូលហេតុនៃរឿង ÷ មកពីជនសង្ស័យ ឈ្មោះ កែម ចន បានប្រចណ្ឌស្រីកំណាន់ចិត្តរបស់ខ្លួនទៅឲ្យអ្នកផ្សេង ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធីច្បាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ៕

អត្ថបទដែលជាប់ទាក់ទង