ដណ្តើមសពម្តាយយកទៅធ្វើបុណ្យ ព្រោះតែហុងស៊ុយឬទ្រព្យសម្បត្តិ មរតក នៅស្រុកស្ទឹងហាវ
ព្រះសីហនុ៖យុវជនម្នាក់បានស្រែកទ្រហោយំ ខណៈសពម្តាយរបស់ខ្លួនត្រូវបានបងស្រីបង្កើតនិង សាច់ញាត្តិមកដឹកយកទៅបញ្ចុះនៅកន្លែងផ្សេង ដែលខុសពីបណ្តាំម្តាយ កាលនៅរស់។
ហេតុការនេះបាន កើតឡើង កាលពីថ្ងៃទី ១១ខែ ធ្នូឆ្នាំ ២០២២ នៅស្រុកស្ទឹងហាវ។
យុវជន ស៊ុន ជីវលី បាននិយាយប្រាប់ឲ្យដឹងថា ម្តាយរបស់ខ្លួនបានធ្លាក់ខ្លួនឈឺជិត ១០ឆ្នាំ មកហើយ ដោយខ្លួនបានរស់នៅថៃរក្សាម្តាយ គ្រប់ពេលវេលា រហូតម្តាយស្លាប់ ។
ដោយក្នុងនោះ ម្តាយរបស់ខ្លួន មុនពេលស្លាប់បានទុកលិខិត បណ្តាំទុកជាភ័ស្តុតាង ដោយមាន លោក មេធាវី លោក ឈុន ជ្រា ជាអ្នកទទួល ដឹងឮតាម្លូវច្បាប់ផងដែរ។
ដោយក្នុងសារបណ្តាំនោះបានបញ្ជាក់ថា ស៊ុន ជីវលី ត្រូវទទួលមរតកនិងការចាត់ ចែងក្នុង ពិធីបុណ្យ ម្តាយ ចំណែក កូនស្រីច្បងចំនួន០២នាក់ គឺឈ្មោះ(ស៊ុន វន្នី និង ស៊ុន វណ្ណា) ពុំមានសិទ្ធិ ក្នុងការ ចាត់ ចែងបុណ្យសពឬ ព្រព្យសម្បត្តិ ដែល ជាកេរិ៏មរតកសល់ពីម្តាយ នោះឡើយ។
បងស្រី ឈ្មោះ រតនា ដែលបានអះអាងថា ជាបងធម៏របស់ ប្អូនប្រុស ស៊ុន ជីវលី បានរៀបរាប់ថា រូបគាត់អាណិត ប្អូនប្រុស ជីវ លី ណាស់ គាត់ជាមនុស្សប្រុស បែជាមានភារកិច្ចមើលថែ ម្តាយ បានយ៉ាងល្អបំផុត ធ្វើអោយអារម្មណ៏ម្តាយគាត់អាណិតស្រលាញ់យ៉ាងខ្លាំង និងឈាដល់ អ្នកម្តាយរបស់ ជីវលី បានធ្វើសារបណ្តាំ មរតកទុកអោយជីវលី ក្នុងគោលបំណងនៅពេលដែលគាត់ ស្លាប់ ទៅកូនប្រុសពៅរបស់ គាត់ ត្រូវបងៗស្រីធ្វើបាបព្រោះតែ កេរិ៏មរតកបន្តិចបន្តួច របស់គាត់។
ដូច បានគិតទុកមុនជាស្រេច គ្រាន់តែ ម្តាយ ស្លាប់ភ្លាម បងស្រីទាំង០២នាក់ (ស៊ុន វន្នី និង ស៊ុន វណ្ណា) បានមក ព្រួតគ្នាសម្លុតប្អូនប្រុស ជីវលី នឹងលើកសពម្តាយដែល កំពុង រៀបចំធ្វើបុណ្យ នៅឯស្រុកស្ទឹងហាវ នាំយកទៅឃុំ វាលរេញ ស្រុកព្រៃនប់ ដោយនិយាយថា យកសពម្តាយ ទៅធ្វើនៅវាលរេញ ទើបមាន ហុងស៊ុយ ។
លើសពីនេះទៀត បងស្រីទាំងពីរនាក់បានព្យាយាមដាក់ពាក្យ បណ្តឹងទប់ស្កាត់ សារបណ្តាំរបស់ ម្តាយ ក្នុងគោលបំណង់ ចង់បានកេរិ៏មរតក់នោះ ធ្វើជាកម្មសិទ្ធិរបស់ ខ្លួនផងដែរ។
ជុំវិញបញ្ហារ នេះ ត្រូវបាន អ្នកស្រុកស្ទឹង ហាវ និយាយាថា គោលបំណង់របស់ ឈ្មោះ(ស៊ុន វន្នី និង ស៊ុន វណ្ណា) វាយដំណ្តើមសពម្តាយពីប្អូនប្រុស បង្កើត របស់ ខ្លួននោះ គ្រាន់តែជាល្ខោនសម្តែងពីភាពកត្តញ្ញូប៉ុណ្ណោះ តាមពិត អ្វីដែលពួកគេចង់ ដំណ្តើមយកពិតប្រាកដនោះ គឺ ទ្រព្យ សម្បត្តិ និង កេរិ៏មរតក ដែលម្តាយបន្សល់ទុកឲ្យប្អូន ប្រុស ជីវលីឯនោះទេ ។
អ្នកស្រុកបន្តរថា អំឡុងពេលម្តាយឈឺ ជិត១០ឆ្នាំ កន្លងមកនេះគេកម្រ ឃើញ បងស្រីទាំងនាក់ ខាងលើមកមើលថែម្តាយដូច ប្អូនប្រុស ជីវលីណាស់ សរុបសេចក្តីមកគោលបំណង់របស់បងស្រីទាំង០២នាក់គឺ ទ្រព្យសម្បត្តិ និងកេរិ៏មរតក់ រជុំវិញបញ្ហារ នេះ ត្រូវបាន អ្នកស្រុកស្ទឹង ហាវ និយាយាថា គោលបំណង់របស់ ឈ្មោះ(ស៊ុន វន្នី និង ស៊ុន វណ្ណា) វាយដំណ្តើមសពម្តាយពីប្អូនប្រុស បង្កើត របស់ ខ្លួននោះ គ្រាន់តែជាល្ខោនសម្តែងពីភាពកតញ្ញ៉ូប៉ុណ្ណោះ តាមពិត អ្វីដែលពួកគេចង់ ដំណ្តើមយកពិតប្រាកដនោះ គឺ ទ្រព្យ សម្បត្តិ និង កេរិ៏មរតក់ ដែលម្តាយបន្យល់ទុកឲ្យប្អូន ប្រុស ជីវលីឯនោះទេ ។ពីព្រោះក្នុងរយៈពេលម្តាយឈឺ ជិត១០ឆ្នាំ មកនេះគេកម្រ ឃើញ បងស្រីទាំងនាក់ ខាងលើមកមើលថែម្តាយដូច ប្អូនប្រុស ជីវលីណាស់ សរុបសេចក្តីមកគោលបំណង់របស់បងស្រីទាំង០២នាក់គឺ ទ្រព្យសម្បត្តិ និងកេរិ៏មរតក់ របស់សពម្តាយប៉ុណ្ណោះ។
ជុំវិញរឿងដណ្តើមសពម្តាយទៅបញ្ចុះទីកន្លែងផ្សេងគ្នានេះ ភាគីបងស្រីបង្កើតទាំង២នាក់(ស៊ុន វន្នី និង ស៊ុន វណ្ណា)ដែលកំពុងមានជំលោះជាមួយយុវជន ស៊ុន ជីវលី ដែលត្រូវជាប្អូនពៅ ពុំអាចសុំការបំភ្លឺបានទេ ដោយ ជាប់រវល់ រៀបចំបញ្ជូនសពម្តាយចេញយកទៅបញ្ចុះនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទាំងផ្ទុះរឿង បែកផ្សែង ផ្អើលអ្នកស្រុកស្ទឹងហាវ ៕