ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូចំបាប់អន្តរជាតិ ប្រកាសពីការត្រៀមអបអរ ចំពោះអ្នកចំបាប់កម្ពុជាដែលបានមេដាយនាឆ្នាំ២០២៣

273

ភ្នំពេញ៖លោកVincent Aka Akesse ជាគ្រូឧទ្ទេសកីឡាចំបាប់របស់សហព័ន្ធកីឡាចំបាប់
អន្តរជាតិបានប្រកាសពីការត្រៀមខ្លួនសម្ដែងមោទនភាពចំពោះអត្តពលិកកម្ពុជាពេលដែលដណ្ដើមមេដាយមាសបានបន្ថែម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ពេលនេះលោកកំពុងចូលរួមបង្ហាត់បង្ហាញក្នុងជំរំហ្វឹកហាត់មួយនៅកម្ពុជា ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ខែធ្នូដែលមាន៧ប្រទេសចូលរួម។ជំរំហ្វឹកហាត់នេះបើកឡើងដើម្បីត្រៀមការប្រ
កួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូស្អែកនេះ។
គ្រូបង្វឹកដែលមានសញ្ជាតិដើមកូតឌីវ័ររូបនេះបាននិយាយថាក្រោយបានបង្ហាត់អត្តពលិកដែលចូលរួមទាំង៧ប្រទេសថា៖«ពិតណាស់ខ្ញុំបានឃើញភាពខុសប្លែកយើងឃើញកម្រិតរបស់កីឡាករកម្ពុជាគឺល្អ។ប៉ុន្តែពួកគេនៅត្រូវធ្វើការបន្ថែមដើម្បីឲ្យកម្រិតរបស់ពួកគេកាន់តែ
កើនឡើងពីព្រោះយើងរៀបចំការប្រកួតនៅឆ្នាំក្រោយវាពិតជាសំខាន់ពីព្រោះពួកគេនឹងរៀបចំការប្រកួតសម្រាប់ប្រទេស។ យើងគាំទ្រតាមរយៈការបញ្ជូនអ្នកជំនាញដើម្បីឲ្យគេរីកចម្រើន ជួយគេឲ្យទទួលបានលទ្ធផលល្អនៅក្នុងការប្រកួត។»
គោលបំណងនៅក្នុងការហ្វឹកហាត់នេះគឺដើម្បីឲ្យអត្តពលិកចូលរួមទាំងអស់មានស្មារតីជាកីឡាករចង់ឈ្នះគូប្រកួតហើយបន្ថែមលើនោះគឺចង់បង្ហាញកលល្បិចក៏ដូចជាស្នៀតល្អៗដល់កីឡាករ។

លោក Vincent Aka-Akesse ក៏បានដឹងថាកម្ពុជា នឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំក្រោយ ខណៈរូបលោក ក៏ត្រៀមខ្លួនសម្ដែងក្ដីមោទកភាពផងដែរ គ្រាដែលលោកកំពុងបង្ហាត់បង្ហាញអត្តពលិកកម្ពុជា និងបានមើលឃើញពីសក្ដានុពល។
ក្នុងនាមជាអ្នកជំនាញលោកក៏បានប្រៀបធៀប កម្រិតរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍ លោកឲ្យដឹងថាវៀតណាមគឺជាក្រុមខ្លាំងមួយក្នុងចំណោមក្រុមដទៃក្នុងតំបន់។ប៉ុន្តែយើងក៏រីក
រាយកាលពីពេលថ្មីៗ ពេលដែលកម្ពុជា ក៏បានពាំនាំយកមកនូវមេដាយមាសជូនប្រទេស។ វាពិតជាល្អ ខ្ញុំចង់បានន័យថា វាជាផ្នែកមួយទេពកោសល្យដែលយើងអាចអភិវឌ្ឍពួកគេ។ ខ្ញុំឃើញកីឡាករសក្ដានុពលនៅប្រភេទទម្ងន់៩៧គីឡូក្រាមហើយក៏មានកីឡាករក្មេងៗដែលមានទេពកោសល្យ ដោយយើងគ្រាន់តែត្រូវធ្វើការជាមួយពួកគេ បង្កើនកម្រិតរបស់គេ និងធ្វើឲ្យគេប្រសើរឡើង។ នេះគឺជាអ្វីដែលយើងអាចធ្វើបាន ហើយយើងពិតជាចង់គាំទ្រ។ ដូច្នេះ នេះគឺជាអ្វីដែលយើងចង់ជួយពួកគេ»។
យើងនឹងមានមោទនភាពពីព្រោះយើងមកទីនេះហើយយើងក៏ជួយដល់គ្រូបង្វឹកកម្ពុជាទៀតផង។

យើងពិតជាចង់ឃើញពួកគេប្រកួតពីព្រោះគេជាម្ចាស់ផ្ទះរៀបចំការប្រកួតហើយ
យើងពិតជាមានមោទកភាពប្រសិនបើកម្ពុជាដណ្ដើមបានមេដាយមាសសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ពីព្រោះលើកចុងក្រោយដែលគេឈ្នះ។ អ៊ីចឹងបើឈ្នះបន្ថែមទៀតនោះ វាគឺជាសមិទ្ធផលរបស់យើង»។ បុរសសញ្ជាតិកូតឌីវ័រ-បារាំង រូបនេះ បានសង្កត់ធ្ងន់។
គ្រូបង្វឹកសញ្ជាតិកូតឌីវ័រ-បារាំងរូបនេះបានសម្ដែងការអរគុណដល់សហព័ន្ធកីឡាចំ
បាប់កម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅហើយលោករីករាយក្នុងការជម្រុញឲ្យវិស័យមួយនេះ ទទួលបានការរីកចម្រើនតទៅមុខទៀត។
លោក Vincent Aka-Akesse គឺជាគ្រូឧទ្ទេសមកពីកីឡាចំបាប់ពិភពលោក (United World Wrestling)។ លោកគឺជាអតីតកីឡាករ ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ៣ដង គឺនៅឆ្នាំ២០០០, ២០០៤ និង ២០០៨៕

អត្ថបទដែលជាប់ទាក់ទង