ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកស៊ីម៉ងត៍ ក្រឡាប់នៅចំណុចផ្លូវបំបែក ស្រុកស្រែអំបិល

87


ថ្ងៃទី3-10-2018 នៅវេលាម៉ោង 11-30 នាទីព្រឹក
មានករណីគ្រោះថ្នាក់ចរារណ៍ 1 លើក បង្កឡើងដោយរថយន្តដឹកស៊ីម៉ងត៍ ក្រឡាប់ដោយខ្លួនឯង នៅចំណុចចន្លោះបង្គោលលេខ 141-142 ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោកុង។

ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា រថយន្តម៉ាក HYUNDAI .v1 ពាក់ស្លាកលេខ ភ្នំពេញ 3D1915 ដឹកសុីម៉ងត៍ចេញពី កំពង់ផែស្រែអំបិល ទៅកំពង់សោម បើកបរដោយឈ្មោះ សាក់. គន្ធា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកន្សោមក្លែង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ (រងរបួសស្រាល) ។ មូលហេតុ ៖ រថយន្តចុះចំណោត រួចហើយបួងចង្កូត ជាន់ហ្វ្រាំងអត់សុី បណ្តាលអោយរថយន្ក ក្រឡាប់តែម្តង៕

អត្ថបទដែលជាប់ទាក់ទង