ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកបរមានហ្វេលប្រហែស និងមិនគោរពច្បាប់ចរាចរណ៍ ធ្វើឲ្យមានគ្រោះថ្នាក់ដល់ជនជាតិវៀតណាមម្នាក់

369


ថ្ងៃទី ០៊៣ ខែ តុលា ឆ្នាំ២០១៨ វេលាម៉ោង ៦:១៥ នាទីព្រឹក នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៨-១៩៩ ស្ថិតនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងម៉ូតូ និងរថយន្ត បង្កឲ្យខូចខាតម៉ូតូ ​០១ គ្រឿងកម្រិតធ្ងន់ និងរងរបួសមនុស្សម្នាក់ធ្ងន់ (បាក់ជើងស្តាំ) ។

ប្រភពដែលពីកន្លែងកើតហេតុបានឲ្យដឹងថា ​៖ ម៉ូតូម៉ាកសង់សេ១០០ ពណ៌ព្រីងទុំ គ្មានស្លាកលេក មិនមានពាក់មួកនិងកញ្ជក់សុវត្ថិភាព បានបេីកបរក្នុងទិសដៅស្របគ្នាពីកេីតទៅលិច (បេីកបរពីខាងមុខរថយន្ត) ។ លុះមកដល់ចំណុចកេីតហេតុបានអ្នកបើកបរម៉ូតូបានបត់ឆ្វេងដោយមិនបានមើលឆ្វេងស្តាំមុខក្រោយ ទើបឲ្យបណ្ដាលអោយរថយន្តម៉ាកហុីយ៉ានដាយ ​(HYUNDAI) ពណ៌សពាក់ស្លាកលេខ ភ្នំពេញ3E.282 បុកចំពីក្រោយពេញទំហឹងតែម្ដង ។

ប្រភពដដែលបានឲ្យដឹងទៀតថា អ្នកបេីកបរម៉ូតូម៉ាកសង់សេ១០០ ពណ៌ព្រីងទុំ (គ្មានស្លាកលេខ) មានឈ្មោះ ហ្វាន់ វ៉ាន់ហ័ ភេទប្រុស អាយុ ៦៨ ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិទិនហ័ ឃុំតិនឡឹប ស្រុកតិនបៀន ខេត្តតៃនិញ ប្រទេសវៀតណាម ។​ ចំណែកឯរថយន្តម៉ាកហុីយ៉ានដាយ (HYUNDAI) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E.2825 នោះមិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបេីកបរ បានរត់គេចខ្លួនបាត់ដោយទុករថយន្តនៅកន្លែងកើតហេតុ ។

បច្ចុប្បន្នវត្ថុតាងម៉ូតូចំនួន ០១​ គ្រឿង ​និងរថយន្តចំនួន ០១ គ្រឿង ត្រូវនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដេីម្បីបំពេញសំណុំរឿងតាមនីតិវិធី។​ ចំពោះជនរងរបួសត្រូវបានក្រុមគ្រួសារមកយក និងបញ្ជូនទៅកាន់មន្ទីរពេទ្យប្រទេសវៀតណាម ។

អត្ថបទដែលជាប់ទាក់ទង