ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដឹកនាំប្រតិភូទីស្តីការគណៈរដ្ឋមន្ត្រី ធ្វើទស្សនកិច្ច នៅវិមានឈ្នះ-ឈ្នះ

126

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំប្រតិភូទីស្តីការគណៈរដ្ឋមន្ត្រី ធ្វើទស្សនកិច្ច នៅវិមានអនុស្សាវរីយ៍ឈ្នះ-ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ការអញ្ជើញទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះ-ឈ្នះ, នាយឧត្តមសេនីយ៍ សែម សុវណ្ណី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន កាកសំណល់សង្រ្គាម រួមជាមួយក្រុមការងារវិមានឈ្នះ-ឈ្នះ និងកងកម្លាំងមួកខៀវកម្ពុជាជាច្រើននាក់។

សូមជម្រាប វិមានឈ្នះ-ឈ្នះ ដែលជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ បាន និងកំពុងសាងសង់នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ គ្រោងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ។

អត្ថបទដែលជាប់ទាក់ទង