ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការរងខណ្ឌច្បារអំពៅម្នាក់ស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបែនដឹកដី បុកម៉ូតូ

154

ភ្នំពេញ : បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តប៉ែនបុកនិងកិនស្រ្តីមានតួនាទីជាអធិការរងបណ្ដាលស្លាប់ ហើយចំណែកបុរសបើករថយន្តបង្កព្យាយាមបើករត់គេចខ្លួនបាត់ បន្សល់តែរថយន្ត។ ហេតុការណ៍កើតឡើង កាលវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០២៣នៅតាមផ្លូវថៃហ្គ័រ ចំណុចផ្លូវបេតុងក្នុងបុរីហាយ ធិច ឌឹព្រឹមៀម ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

សពជនរងគ្រោះមានឈ្មោះ គង់ គន្ធា ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ នគរបាល តួនាទីអក្ស័រសម្ងាត់ អធិការរងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ យោងតាមស្រ្តីជាម្ដាយបង្កើតប្រាប់អ្នកយកព័ត៌មានថា មុនកើតហេតុកូនស្រីគាត់បានជិះម៉ូតូម៉ាកZOOMER.X ពណ៌សលាយទឹកក្រូចពាក់ផ្លាកលេខភ្នំពេញ១GL-៩៤៧៥ ចេញពីផ្ទះគោលបំណងទៅអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីដើម្បីបំពេញភារកិច្ចស្រាប់តែមិនបាន១០នាទីផង លឺសូរមានប្រជាពលរដ្ឋរត់មកហៅគាត់ថា កូនស្រីជិះម៉ូតូរថយន្តប៉ែនពណ៌សពាក់ផ្លាកលេខភ្នំពេញ៣E-១០៣២ កិនកូនស្រីគាត់បែកក្បាលស្លាប់ នៅកន្លែងកើតហេតុ ភ្លាមៗរូបគាត់ជាម្ដាយមិនអាចទទួលយកបានដោយមួយប៉ព្រិចភ្នែក បាត់បង់ជីវិតកូនគាត់ ។ ស្រ្តីម្ដាយអំពាវនាវអោយសមត្ថកិច្ចស៊ើបអង្កេត តាមចាប់បុរសអ្នកបើកបរថយន្តបង្កហេតុ យកមកចាត់ការតាមផ្លូវច្បាប់ផង ។

លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រី ចុះពិនិត្យកន្លែងកើតហេតុ ដែលលោកស្រី គង់ គន្ឋា អធិការរងខណ្ឌ ដែលរងគ្រោះចរាចរណ៍ ដោយរថយន្តប៉ែនដឹកដី បើកបុកពីក្រោយទាំងកំរោល បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ។

លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ លោកស្រីរីវរសេនីយ៍ទោ គង់ គន្ធា អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដែលទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រថយន្តបែនដឹកដី បុកជាមួយម៉ូតូ ZOOMER-X បណ្ដាលឲ្យដួលហើយកិនគាត់ស្លាប់ យ៉ាងគួរឲ្យសូរ នៅផ្លូវបេតុង ក្នុងបុរីហាយ-ធិចឌឹព្រីមៀម ខណ្ឌច្បារអំពៅ នាម៉ោងជាង៧និង៣០នាទីព្រឹកថ្ងៃសីល ថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣នេះ សូមឲ្យវិញ្ញាណក្ខន្ធបង បានទៅកាន់ទៅស្ងប់ ដោយក្ដីគោរព ពីខ្ញុំបាទ សពលោកស្រី អធិការរងខណ្ឌច្បារអំពៅ ត្រូវបានយកទៅតម្កល់នៅគេហដ្ឋាន ជិតកន្លែងកើតហេតុ ផ្ទះលេខ២៥ ផ្លូវគ្រីស្តាល់ ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

 

អត្ថបទដែលជាប់ទាក់ទង