ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដូវប្រាំងឆ្នាំ២០២៣នេះ មានជំនន់ទឹកភ្លៀងខែប្រាំង ធ្វើឱ្យទឹកស្ទឹងព្រែកត្នោត កំពុងហក់ឡើងខ្លាំង,ពលរដ្ឋមានការព្រួយបារម្មណ៍

132

 

ភ្នំពេញ៖ជាទូទៅនារដូវវស្សាជំនន់ទឹកភ្លៀងតែងតែធ្វើអោយជនលិចតាមបណ្តាខេត្តនានា ក៏ដូចជា តំបន់មួយ ចំនួនដែលធ្វើអោយប្រជាកសិករ មានការភ័យព្រួយខ្លាំងដោយការលិចលំនៅឋាន ស្រែ ចំការ ផលដំណាំ ក៏ដូចជា ប៉ះពាល់ទៅដល់សត្វពាហនៈជាដើម ។
ផ្ទុយទៅវិញឆ្នាំនេះទោះបីរដូវវស្សាឆ្នាំកន្លងហួសផុតទៅហើយក្តី ហើយក្នុងរដូវប្រាំងសោះឆ្នាំ២០២៣ទឹកស្ទឹងព្រែកត្នោតកំពុងបង្កភាពភ័យខ្លាចទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់តាំងពីវេលាម៉ោងប្រមាណជាង ២ រំលងអាធ្រាត្រថ្ងៃទី១៣ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មកម៉្លេះ រហូតមកដល់ពេលនេះ ទឹកមិនទាន់ស្រកនៅឡើយ ។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រាប់អោយដឹងថា ទឹកស្ទឹងព្រែកត្នោត នៃខណ្ឌដង្កោ កំពុងហក់ឡើងខ្លាំង ដែលធ្វើពួកគាត់មួយចំនួនជញ្ជូនឥវ៉ាន់មិនទាន់នោះទេ ដូចជា តុ ទូ ទូរទស្សន៍ ម៉ូតូ ជាដើម កំពុងត្រាំក្នុងទឹកនៅឡើយ ដោយសារទឹកស្ទឹងព្រែកត្នោតឡើងលឿនពេក ចាប់តាំងពីវេលាម៉ោងប្រមាណជាង ២ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មកម៉្លេះ ។
មន្ត្រីអាជ្ញាធរខណ្ឌដង្កោលើកឡើងនៅថ្ងៃ១៤មករានេះថា៖ស្ថានភាពទឹកស្ទឹងព្រែកត្នោតចាប់ផ្តើមឡើងបន្តិចម្តងៗរយះពេលបីទៅបួនថ្ងៃមកហើយ ។ ចំពោះបញ្ហានេះអាជ្ញាធរខណ្ឌដង្កោ កំពុងមមាញឹកក្នុងការដកស្រង់ស្ថិតិអំពីការលិចលង់នេះ ។
សូមអាជ្ញាធរជួយត្រៀមកន្លែងទីទួលសុវត្ថិភាព ដើម្បីជាការត្រៀមជំលៀសពួកគាត់ទៅតំបន់សុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង