ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវា​ទេសចរណ៍ ផ្ទុកអ្នកដំណើរ និងនាវិក​​ជិត១ពាន់​នាក់ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចក្នុងខេត្ត

66

(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងទៀតមានឈ្មោះ SEABOURN ENCORE សញ្ជាតិ Bahamas មានបណ្ដោយប្រវែង២១០ម៉ែត្រ ទទឹង២៨ម៉ែត្រ និងជម្រៅទឹក៦,៧០ម៉ែត្រ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៤២៩នាក់ និងនាវិក៤៣០នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីដាក់ភ្ញៀវទេសចរចុះទស្សនកិច្ចពីតំបន់មានសក្តានុពលធំៗ ក្នុងខេត្តព្រះសីហនុ។

មន្ត្រីនគរបាលអន្តោប្រវេសន្តច្រកទ្វារកំពង់ផែក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ខ្នាតយក្សនេះ បានធ្វើដំណើរមកពីប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តពេលធ្វើ​ទេសចរ​ណ៍នៅ​តាម​តំបន់​រមណីយដ្ឋាន និង​ទីប្រជុំជន​សំខាន់ៗក្នុងខេត្ត មុនចាកចេញទៅប្រទេសវៀតណាម នៅយប់ថ្ងៃដដែលនេះ។ នៅលើកនាវាខ្នាតយក្សនេះភ្ញៀវទេសចរ មានសញ្ជាតិច្រើនជាងគេ គឺជនជាតិអាមេរិកចំនួន ២៥០នាក់, អង់គ្លេសចំនួន ៥០នាក់ និងអូស្ត្រាលីចំនួន ៥៤នាក់។

គួរបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សចូលចតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ជាលើកទី៣ ហើយដឹកភ្ញៀវទេសចរចម្រុះ ជាតិសាសន៍មកទស្សនាប្រទេសកម្ពុជា ក្រោយខកខានមួយរយៈដោយសារការរាំងស្ទះពីវិបត្តិជំងឺកូវីដ១៩ កន្លងមក៕

អត្ថបទដែលជាប់ទាក់ទង