ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស ថេត ចាត់តំណាងនាំថវិកា ៥លានរៀល ចូលបុណ្យសពអធិការរងខណ្ឌច្បារអំពៅ

29

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ មករា ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង ទទួលផែនធនធានមនុស្ស-លោកឧត្ដម សេនីយ៍ទោ ប៉េង ដាណារ៉ា ស្នងការរង ទទួលផែនភស្តុភារ-ហិរញ្ញវត្ថុ តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ឯក ជូនសពកញ្ញាវរសេនីយ៍ទោ គង់ គន្ធា អធិការរង នគរបាលខណ្ឌច្បារអំពៅ ជាកិច្ចបច្ឆាមរណៈ។

ក្នុងឱកាសនោះដែរ លោកនាយឧត្ដមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋាន បុគ្គលិក ថវិកា ២លានរៀល, លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថវិកា ៥លានរៀល-ថវិកាសមាគមមិត្តនគរបាលជាតិ ៦លានរៀល, ថវិកាគណៈ ស្នងការ ២,៦០០,០០០រៀល, ថវិកាសមាគមនារី ១លានរៀល, ថវិកាសមាជិកមិត្តនារី ២លានរៀល, ថវិកាអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ៩,២៥០,០០០រៀល ដើម្បីប្រគល់ជូនក្រុមគ្រួសារសពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

នាព្រឹកថ្ងៃដដែលនេះដែរ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញគោរពវិញ្ញាណក្ខន្ត សព និងចូលរួមបុណ្យ នូវថវិកា ៤លានរៀលផងដែរ ។

ក្រុមគ្រួសារ និងម្ដាយនៃសព បានលើកដៃម្រាមដប់ អរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានគិតគូរយកចិត្តទុកដាក់ ចំពោះសពកូនស្រីគាត់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ហើយគ្មានអ្វីក្រៅពីបួងសួង ដល់ទេវតា សូមអោយជួបតែសេចក្ដីសុខគ្រប់ៗគ្នា ។ សពត្រូវបូជានៅម៉ោង៩និង០០នាទីព្រឹក នាថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២៣ នៅវត្តចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធនីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅក្នុងបុរីហាយធិច បង្កឡើងដោយរថយន្តដឹកដី បើកលឿនខ្វះការប្រុងប្រយ័ត្ន បួងចង្កូតបត់ឆ្វេងលឿនជ្រុលបុកស្រ្តីអធិការរង កំពុងឈរក្បែរម៉ូតូ និងកិនស្លាប់ នៅកន្លែងកើតហេតុ នៅតាមផ្លូវថៃហ្គ័រ ចំណុចផ្លូវបេតុងក្នុងបុរី ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

អត្ថបទដែលជាប់ទាក់ទង