ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សម្នាក់ស្លាប់ និង១០នាក់ទៀត រងរបួសធ្ងន់និងស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍

50

 

ស្រុកព្រៃនប់៖ មនុស្សម្នាក់បានស្លាប់និង១០នាក់ទៀតរងរបួសធ្ងន់និងស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍ វេលាម៉ោងជាង៤ល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៤-២១៥ ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ ។

របាយការណ៏ពីសមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ដ ០១គ្រឿងម៉ាក LAND CRIUSER ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 2F-8989 មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ YUAN HONGFEI ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិចិន មានអ្នករួមដំណើរជនជាតិចិនដូចគ្នាចំនួន០៣នាក់ ស្រី០១នាក់ ។ លុះមកដល់ចំណុចកើតហេតុ ត្រង់ស្ថានភាពផ្លូវកោង រថយន្ដនេះបានផ្ទុះបែកកង់ក្រោយខាងឆ្វេង រួចបានរេចង្កូតទៅខាងឆ្វេងដៃ ស្របពេលនោះមានរថយន្ដ ០១គ្រឿងម៉ាក SSANG YONG ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AM-2508 មានទិសដៅពីផ្ទុយគ្នា បើកបរដោយឈ្មោះ តូច សំអុល ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរបើកបររថយន្ដឈ្មួល មានទីលំនៅភូមិសំរោង ឃុំគោកព្រិច ស្រុកគីរីវង្ស ខេត្តតាកែវ និងអ្នករួមដំណើរចំនួន០៩នាក់ ប្រុស០៤នាក់ បានបុកចំពីមុខខាងឆ្វេងតែម្ដង ។

ហេតុការណ៏នេះ បណ្តាលឲ្យភាគីរថយន្ដ LAND CRIUSER រងរបួសធ្ងន់២នាក់ ៖
១.ឈ្មោះ ZHUANG MING FEI ភេទប្រុស អ្នករួមដំណើរ (រងរបួសធ្ងន់) ។
២. ឈ្មោះ JIA LING MI ភេទស្រី អ្នករួមដំណើរ (រងរបួសធ្ងន់) ។
ចំណែកភាគីរថយន្តតួរីស អ្នកបើកបររថយន្តឈ្មោះ តូច សំអុល ស្លាប់នៅកន្លែងកើតហេតុ ហើយអ្នកជិះក្នុងរថយន្តតូរីសនេះ មានប្រុស មានស្រី រងរបួសធ្ងន់និងស្រាល។
ករណីនេះនគរបាលជំនាញនិងដោះស្រាយបន្តតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង