ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីបុណ្យអង្ករនិងប្រារព្ធធ្វនៅខេត្ដសៀម រាប ពីថ្ងៃទី២៧ដល់២៩ មករា ឆ្នាំ២០២៣ នៅបរិវេណសួនច្បារ ព្រះរាជ ដំណាក់ មាត់ស្ទឹងសៀមរាបលើ

159

សៀមរាប ៖ យោងតាមសេចក្តីប្រកាសព័ត៌ មាន ដែលផ្សព្វផ្សាយដោយក្លឹបទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី១៦ មករា ២០២២នេះថា៖ ដោយមានការផ្តួចផ្តើមពីសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងសហព័ន្ធ ស្រូវអង្ករកម្ពុជានិងមាន ការសហការ និងសម្រប សម្រួលពីក្រសួងទេសចរណ៍,ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និនេសាទ, ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរដ្ឋបានខេត្តសៀមរាប,សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប និងភាគីពាក់ព័ន្ធដទៃ ទៀតបានរួមសហការ ប្រារព្ធពិធី“បុណ្យអង្ករ”ដែលនឹង ប្រព្រឹត្តទៅរយៈពេល៣ ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅបរិវេណសួនច្បារព្រះរាជដំណាក់
មាត់ស្ទឹងសៀមរាបលើទឹកដី ខេត្តសៀម រាប។
គោលបំណងសំខាន់នៃ ពិធី “បុណ្យអង្ករ”គឺដើម្បីផ្សព្វផ្សាយសក្ដានុពលវិស័យស្រូវ អង្ករ កម្ពុជាដែលជា មា ស “ស” របស់ព្រះរាជាណាចក្រកម្ពុជា ហើយកន្លងទៅថ្មីៗនេះ ដែរ អង្ករ កម្ពុជាបានឈ្នះពានរង្វាន់ “អង្ករ ល្អ ដា ច់ គេ របស់ពិភពលោក” ដែលជាប្រភេទអង្ករម៉ាក “ម្លិះអង្គរ” ដែលផលិតចេញពីពូជស្រូវឈ្មោះ “ផ្ការំដួល” ក្នុងវេ ទិកា សន្និ សី ទ “អង្ករពិភព លោក” ដែលរៀបចំឡើងនៅទីក្រុងភូកេតប្រទេសថៃ កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមបញ្ជាក់ថា៖ អង្ករម៉ាក “ម្លិះអង្គរ” ដែលមានពូជស្រូវឈ្មោះផ្ការំដួលធ្លាប់បាន ឈ្នះ ពា នរង្វាន់ អង្ករល្អ បំផុតលើ ពិភព លោក ចំនួន៤ដងរួចមកហើយ គឺនៅឆ្នាំ២០១២, ឆ្នាំ ២០១៣ , ឆ្នាំ២០១៤ និងឆ្នាំ២០១៨ ហើយឆ្នាំ២០២២កន្លងមកនេះ ជា លើ កទី៥ ដែល អង្ករ កម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោក។ បន្ថែមពីនេះទៀត“បុណ្យអង្ករ” មាន គោ ល បំណ ងដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែច្រើនក្រោម ស្មារតីនៃ យុទ្ធនាការ “ទស្សនា ស្រុ ក យើងកម្ពុជាស្អាតនិងទីក្រុងស្អាតរមណីដ្ឋានស្អាតសេវាកម្មល្អ និង បដិសណ្ឋារកិច្ចល្អ”។
ជាមួយគ្នានេះដែរ ដើម្បីផ្សព្វផ្សាយទិសដៅ ទេសចរណ៍ដ៏មានសក្កានុពលក្នុងខេត្ត សៀម រាបផលិតផលនិងសេវាកម្មទេសចរណ៍សម្បត្តិធម្មជាតិដ៏សម្បូរបែបព្រមជាមួយ ស្នាម ញញឹ មប្រកបដោយភាពកក់ក្តៅរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា និងភាព ងាយ ស្រួល ក្នុ ង កា រ រៀប ចំ កម្មវិធីការតាំង បង្ហា ញ បានយ៉ាងល្អប្រណិតដែលជាឱកាសទាក់ ទាញភ្ញៀវទេស ចរ ណ៍ បន្ថែមទៀតមកទស្សនា និង បា ន យល់ពីវប្បធម៌អរិយ ធម៌និងពង្រឹងការអនុវត្ត យន្តការ អភិបាលកិច្ចទេសចរណ៍ថ្មីដើម្បីបន្តធានាបាននូវភាពធន់ក្នុង វិស័យទេសចរណ៍ដែលជា “មាស បៃតង” របស់កម្ពុជា និងផ្សារភ្ជាប់វិស័យទេសចរណ៍ជាមួយ ផលិតផលក្នុងស្រុករួម ចំណែកថែរក្សា និ ង លើ ក កម្ព ស់ស្នាដៃច្នៃប្រឌិតរបស់ខ្មែរគ្រប់វិស័យដែលក្នុងនោះ វិស័យ ទេស ចរណ៍ និង កសិ កម្ម ជា ទិ សដៅ អាទិ ភាពរបស់ ប្រជាជ នកម្ពុជា។
លោក ហ្វីលីព កៅ ប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹថា ក្នុង កម្ម វិធី “បុណ្យអង្ករ” នេះ នឹងប្រមូលផ្តុំនូវ ផលិតផលកែច្នៃពី អង្ករការបង្កើតថ្នាលស្រូវ ពណ៌ខៀវ និងពណ៌មាស ដើម្បីទុកសម្រាប់ភ្ញៀវ ទេសច រណ៍ ថត កម្សាន្តនិងការចូលរួម របស់បវរកញ្ញា អន្តរជាតិ (Miss Planet International) ជាដើម។
លោកប្រធានសមាគមក៏សូមគោរពដល់បងប្អូនជនរួមជាតិទាំងអស់ អញ្ជើញ ចូលរួម ពិធី “បុណ្យអង្ករ” ឱ្យបានច្រើនកុះករ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅបរិវេណ សួន ច្បារ ព្រះ រាជដំ ណា ក់ មាត់ស្ទឹងសៀមរាប លើ ទឹ ក ដីខេត្តសៀមរាប៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង