ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកណ្ដាល ព្រមានប្រធានការិយាល័យដែនដីស្រុកខ្សាច់កណ្ដាល បញ្ហាកូនចៅយកលុយពីពលរដ្ឋ អំឡុងពេលធ្វើប្លង់ដីជាប្រព័ន្ធ

136

 

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានព្រមានធ្ងន់ៗ ចំពោះមន្ត្រីសូរិយោដីស្រុកខ្សាច់កណ្ដាលប៉ុន្មាននាក់នោះ ដែលយកលុយពីពលរដ្ឋអំឡុងពេលធ្វើប្លង់ដីជាលក្ខណ:ប្រព័ន្ធ ដែលការយកនេះវាផ្ទុយពីគោលការណ៍ថ្នាក់លើ ហើយបញ្ឈប់បន្ទាន់ ប្រធានសូរិយោដីស្រុក មើលកូនចៅឡើងវិញ ចំពោះបញ្ហានេះ ។

លោកអភិបាលខេត្តបានថ្លែងព្រមានយ៉ាងដូច្នេះអំឡុងពេលលោកអភិបាលបានចុះជួបសំណេះសំណាល និងចែកប្លង់ដីជាប្រភេទប្លង់រឹងជូនពលរដ្ឋជាង១ម៉ឺនប័ណ្ណជូនពលរដ្ឋស្រុកលើកដែក នាពេលថ្មីៗកន្លងទៅនេះ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ការធ្វើប្លង់ដីជាលក្ខណ:ប្រព័ន្ធជូនពលរដ្ឋនេះ គឺមិនគិតកម្រៃអ្វីទាំងអស់ ដូច្នេះសូមប្រធានសូរិយោដីនៅស្រុកខ្សាច់កណ្ដាល ត្រូវមើលកូនចៅឡើងវិញ ប៉ុន្មាននាក់នោះ ហេតុអ្វីហ៊ានយកលុយពីពលរដ្ឋអីចឹង ? ខ្ញុំមិនឲ្យយកលុយពីពលរដ្ឋទេ ហើយផ្ដាំផ្ញើទៅមន្ត្រីសូរិយោដីទាំងអស់ បើសិនជាប់ពាក់ព័ន្ធ សូមបញ្ឈប់បន្ទាន់ បើខ្ញុំលឺទៀត មានបញ្ហាមិនខានឡើយ ។

ជុំវិញបញ្ហានេះ លោក ហ៊ែល ម៉ូដេត ប្រធានការិយាល័យសូរិយោដីស្រុកខ្សាច់កណ្ដាល មិនអាចទាក់ទងបានទេ ៕

អត្ថបទដែលជាប់ទាក់ទង