ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថភ្លើបុករថយន្តយីឌុបដឹកថ្ម បណ្តាលឱ្យរថយន្តក្រឡាប់​ ​និងដាច់ទូររថភ្លេីងចេញពីគ្នា​

207

ខេត្តបាត់ដំបង​៖ រថយន្ត​យីឌុបដឹកថ្ម​ បើកបំពានលើផ្លូវរថភ្លើងខណៈអ្នកបញ្ជាកំពុងតែលើកទង់ជាសញ្ញាប្រាប់ថារថភ្លើងជិតមកដល់ហើយ ក៏ត្រូវរថភ្លេីង​ដឹកប្រេង​ម៉ាស៊ូត​ នៅផ្លូវ​ហាយវេខេត្តបាត់ដំបង​បុកពេញទំហឹងបណ្តាលឱ្យរថយន្តក្រឡាប់​ ​និងដាច់ទូររថភ្លេីងចេញពីគ្នា​។

គ្រោះថ្នាក់​ចរាចរណ៍​នេះបានកេីតឡេីងនៅ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង​ដែល​ គ្រោះថ្នាក់​ចរាចរណ៍​នេះកេីតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង​ប្រមាណ​១២ថ្ងៃ​ត្រង់​ បណ្ដាល​មកពី​រថយន្ត​ដឹក​ថ្ម​បេីកបរ​មានភាព​ព្រហ៊េីន​ខ្លាំង​ បេីកឆ្លងកាត់​ផ្លូវ​បែកជាបួន​ខណៈ​រថភ្លើង​បា​នមកដល់​ និងស៊ីប្លេសុំផ្លូវជាច្រេីនដង​ពីចម្ងាយ​ផងដែរ​ ហើយក៏មានបុរសម្នាក់ជាអ្នកលើកទង់ជាសញ្ញាប្រកាសការមកដល់នៃរថភ្លើង។

គ្រោះថ្នាក់នេះបណ្តាលអោយធ្លាក់សុីទែនប្រងចេញពីផ្លូវ ធ្លាយប្រេងហូរចេញពីទូរថភ្លេីង​ ៕

អត្ថបទដែលជាប់ទាក់ទង