ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិកកំពុងប្រើប្រាស់ «តាក់ទិក» ដូចគ្នាទៅតាក់ទិករបស់អតីត អធិរាជបារាំងណាប៉ូឡេអុង និងមេដឹកនាំផ្ដាច់ការណាហ្ស៉ីអាល្លឺម៉ង់ ហ៊ីត្លែរ

123

មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថាសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ «តាក់ទិក» ដូចគ្នាទៅតាក់ទិករបស់អតីត អធិរាជបារាំងណាប៉ូឡេអុង និងមេដឹកនាំផ្ដាច់ការណាហ្ស៉ីអាល្លឺម៉ង់ ហ៊ីត្លែរ ដើម្បីគ្រប់គ្រងអឺរ៉ុប ក្នុងចេតនាបំផ្លាញប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។

លោក ឡាវរ៉ូ ធ្វើការសម្គាល់បែបនេះនៅឯសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់លោក ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ប្រមុខការទូតរុស្ស៉ី រូបនេះបានសង្កត់ធ្ងន់ដូច្នេះថា «ដោយប្រើអ៊ុយក្រែនជាកូនអុក ពួកគេបាន និងកំពុងបង្កសង្រ្គាមប្រឆាំងនឹងប្រទេសរបស់យើង ដោយប្រើប្រាស់តាក់ទិកដែលហ៊ីត្លែរ ធ្លាប់ បានប្រើឆាំងនឹងជនជាតិជ្វីហ្វ…ហើយពួកគេថែមទាំងបានបញ្ជាក់ច្បាស់ៗទៀតផងថារុស្ស៉ីត្រូវតែចាញ់នៅក្នុងសមរភូមិជាដាច់ខាត»

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ឡាវរ៉ូវ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សេតវិមាន ដោយអ្នកនាំពាក្យ លោក John Kirby បាននិយាយថាវាមិនសម ទាល់តែសោះដែលលោកប្រមុខការទូតរុស្ស៉ី យកសំណុំរឿង «Holocaust» មកប្រៀបធៀប ខណៈរុស្ស៉ីខ្លួនឯងជាអ្នកផ្ដើមការឈ្លានពានលើអ៊ុយក្រែន។ Holocaust គឺចង់សំដៅទៅលើព្រឹត្តិការណ៍នៃការប្រល័យពូជសាសន៍ជនជាតិជ្វីហ្វ ដោយរបបដឹកនាំណាហ្ស៉ីហ៊ីត្លែរ អំឡុងសង្រ្គាមលោកលើកទី២។ លោក ឡាវរ៉ូវ ក៏ធ្លាប់រងការរិះគន់ យ៉ាងខ្លាំងពីអ៉ីស្រាអែលផងដែរ កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅ បន្ទាប់ពីលើកឡើងថាហ៊ីត្លែរ មានឈាមជ័រជាជនជាតិជ្វីហ្វ៕

អត្ថបទដែលជាប់ទាក់ទង