ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលប្រាក់ឈ្នួលបឋមរបស់កម្មករសម្រាប់ឆ្នាំ២០១៩ ភាគីកម្មករទារ១៨២ ដុល្លារ ឯភាគីថៅកែរោងចក្រឡើងត្រឹមតែ១៧៧ដុល្លារ

202

ក្រុមការងារពិសេសពិភាក្សាប្រាក់ឈ្នួលកម្មករនិយោជិតវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងបានបន្តកិច្ចប្រតជុំលើកទី៤នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នា២០១៨ នៅទីស្តីការក្រសួងការងារ ។

ក្រុមការងារបច្ចេកទេសត្រីភាគី ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩ បានអោយដឹងថា លទ្ឋផលប្រជុំនៅថ្ងៃនេះគឺ ភាគីនិយោជកបានសម្រេចឡើងដល់ ១៧៧ដុល្លារ ឯភាគីសហជីពបានបញ្ចុះមកត្រឹម១៨២ដុល្លារ ។ អង្គប្រជុំត្រីភាគីបានសម្រេចបោះឆ្នោត ស្ទាបស្ទង់ជ្រើសរើសយកតួលេខមួយក្នុងចំណោមទូរលេខទាំងពីរ។ លទ្ឋផលបោះឆ្នោតគឺសម្លេងលើសលប់បានគាំទ្រទូរលេខ ១៧៧ដុល្លារ ដើម្បីដាក់ប្រជុំចុងក្រោយនៅគណៈកម្មការប្រឹក្សាការងារនៅថ្ងៃទី៥ ខែតុលា ឆ្នា២០១៨ វេលាម៉ោង២រសៀល ។ ដូចនេះប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតសម្រាប់ឆ្នាំ២០១៩ តើមានចំនួនប៉ុន្មាននោះ គឺនឹងប្រកាសជាផ្លូវការនៅមុនរដូវភ្ជុំបិណ្ឌធំខាងមុខនេះ ។

លោក សោម អូន សមាជិកក្រុមការងារបច្ចេកទេសត្រីភាគី ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង បានលើកឡើងពីការប្រៀបធៀបតារាងប្រាក់ឈ្នួលនៅក្នុងតំបន់នៅឆ្នាំ២០១៨ ជាពិសេសប្រទេសដែលលើកលែងតែប្រទេសថៃ មានការរីចម្រើនវិស័យកាត់ដេរ មានដូចជា ១-កម្មករនៅកម្ពុជាទទួលបាន ១៧០ដុល្លារ , ២-បង់ក្លាដេសនៅតែ ៦៧ដុល្លារដដែល, ៣-ស្រីលង្កានៅតែ៦៧ដុល្លារដដែល , ៤-ឥណ្ឌាឡើងពី ៧៧ដុល្លារទៅ ១៤៣ដុល្លារ,៥ -មីយ៉ាន់ម៉ា ឡើងដល់ ១០៨ដុល្លារ, ៦-ឥណ្ឌូណេស៊ី ឡើងដល់ ២៦៧ ដុល្លារ, ៧-វៀតណាមឡើងពី១២២ដុល្លារ ដល់ ១៧៥ដុល្លារ, ៨-ឡាវឡើងដល់ ១៣០ដុល្លារ និង ,៩-ប៉ាគីស្ថាន ១៣៤ដុល្លារ ។

លោក សោម អូន បានបន្ថែមថា យន្តការការតម្លើងប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា កាន់តែមានភាពចាស់ទុំ និង មានរូបមន្តច្បាស់លាស់ ព្រមទាំងមានគោលការណ៏ត្រឹមត្រូវ បានផ្តល់អំណោយផលដល់កិច្ចពិភាក្សាប្រព្រឹត្តទៅដោយរលូន ។

ចំពោះលទ្ធផលបឋមស្តីពីប្រាក់ឈ្នួលអប្បបរមាឆ្នាំ2019 ត្រូវបានលោក បណ្ឌិត ជួន មុំថុល អនុប្រធានគណៈកម្មាធិការប្រឹក្សាការងារ បានអញ្ជើញ ចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគីដើម្បីពិភាក្សាប្រាក្សាឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតផលស្បែកជើងនៅកម្ពុជាសម្រាប់ឆ្នាំ2019 ដែលដឹកនាំដោយលោក ហេង សួរ តំណាងភាគីរដ្ឋាភិបាល បានសម្រេចដោយការបោះឆ្នោត រកឃើញតួលេខដែលត្រូវដាក់បោះឆ្នោតមាន៖ តួលេខ 177$ មាន31សំឡេង ជាតួលេខនិយោជក និងតួលេខ182$ មាន 11 សំឡេង ជាតួលេខតំណាងភាគីកម្មករនិយោជិត ។ មិនបានការ5 សំឡេង លើសន្លឹកឆ្នោត47សន្លឹក ដូច្នេះតួលេខចំនួន177$ ដែលត្រូវដាក់ទៅគណៈកម្មាធិការប្រឹក្សាការងារ LAC នៅថ្ងៃទី5 ខែតុលា ឆ្នាំ2018៕

របាយការណ៍ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩៖


អត្ថបទដែលជាប់ទាក់ទង