ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីនគរបាលពាក់ផ្កាយបី បើករថយន្តស៊េរីទំនើបឡង់គីស័រ ឆ្លងផ្លូវបុកម៉ូតូមន្ត្រីយោធា ម្នាក់ រួចព្យាយាមបើករត់

124

 

ភ្នំពេញ: បុរសម្នាក់ជាមន្ត្រីនគរបាលពាក់ផ្កាយបី បើករថយន្តស៊េរីទំនើបម៉ាកឡង់គីស័រស៊េរីឆ្នាំ 2022 ឆ្លងផ្លូវ បុកម៉ូតូBAJAមួយគ្រឿងជិះដោយមន្ត្រីយោធាម្នាក់ រួចព្យាយាមបើករត់ តែត្រូវបានជនរងគ្រោះលោតហក់តោងតាមរថយន្តរាប់រយម៉ែត្រទើបឃាត់បាន។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១ និង ២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ នៅត្រង់ចំណុចឃ្លាំងលក់រថយន្តមួយកន្លែង យីហោ អេស ខេ 99 តាមបណ្ដោយផ្លូវឧកញ៉ាមុងរិទ្ធីស្ថិតក្នុងសង្កាត់តួសង្កែទី២ ខណ្ឌឫស្សិកែវ រាជធានីភ្នំពេញ។

តាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់ជិះម៉ូតូធំមួយគ្រឿងម៉ាកBAJA ពណ៌សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1AV-2670ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាមុងរិទ្ធីទើសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តស៊េរីទំនើបម៉ាក់ឡង់គ្រីស័រ មួយគ្រឿងស៊េរីឆ្នាំ 2022 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BS-3893 បើកបរដោយបុរសម្នាក់សង្ស័យជាមន្រ្តីនគរបាល ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើង ឆ្លងផ្លូវជ្រុលទៅបុកម៉ូតូរបស់គាត់ពីចំហៀងបណ្ដាលឲ្យដួលខ្ទាតទៅនិងចិញ្ចើមបណ្តាលឲ្យរូបគាត់រងរបួសយ៉ាងដំណំ ភ្លាមនោះរថយន្តបង្ករមិនបានឈប់នៅកន្លែងកើតហេតុនោះទេ បានព្យាយាមបើករត់ តែត្រូវបានរូបគាត់លោតហក់តោងកញ្ចក់រថយន្តខាងមុខខាងឆ្វេងផ្នែកខាងតៃកុង រហូតមកដល់ចំណុចស្ពានឧកញ៉ាមុងរិទ្ធីរាប់រយម៉ែត្រទើបរូបគាត់លូកដៃទាញចង្កូតរថយន្ត ទើបអ្នកបើកបររថយន្តបង្កខ្លាចជ្រុលបុកបង្កាន់ដៃស្ពាន ទើបថយន្តបានឈប់។រួចបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាយកម៉ូតូទៅបាំងនៅមុខរថយន្ត។ភ្លាមនោះអ្នកបើកបរថយន្តបើកទ្វារចុះពីលើរថយន្ត រួចក៏បានឡើងលើរថយន្តផ្សេងទៀតជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុកកាតសម្គាល់ខ្លួនជាមន្ត្រីនគរបាលមួយសន្លឹក នៅក្នុងរថយន្ត។ ជនរងគ្រោះបានបន្តទៀតថាអ្វីដែលហួសចិត្តនោះគឺមានជនឆ្លៀតឱកាសបានលួចយកលុយកាក់របស់គាត់ចំនួននឹងឯកសារដែលនៅក្នុងកាបូបជ្រុះក្បែរម៉ូតូបន្ថែមទៀត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទម្លាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមុខធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង