ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសសេចក្តីជូនដំណឹង ការចែកវិញ្ញបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោយភាពប័ណ្ណសំគាល់ សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិអូរចំណា ឃុំអូរឧកញ៉ាហេង

95

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាប់ជូនម្ចាស់ នៃក្បាលដីមានដីស្ថិតនៅក្នុងតំបន់វិនិច្ឆ័យភូមិអូចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីះនុ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ នឹងធ្វើការចែវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធី) ជូនដល់ម្ចាស់ក្បាលដីស្ថិតក្នុងតំបន់វិនិច្ឆ័យខាងលើ ចាប់ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

សេចក្តីបានជម្រាបជូនខាងលើ សូមម្ចាស់ក្បាលដីស្ថិតណៅក្នុងទីតាំងខាងលើ ដែលមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសំគាល់សិទ្ធិកាន់កាបអចលនវត្ថុកន្លងមក មេត្តាយកប័ណ្ណទាំងនោះមកប្រគល់ឲ្យរដ្ឋបាលសុរិយោដី ដើម្បីប្តូរយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជំនួសវិញ ដែលត្រូវប្រគល់ជូនដោយមន្ត្រីសុរិយោដី សម្រាប់ភូមិអូរចំណា ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលាឃុំអូរឧកញ៉ាហេង កុំបីអាកខាន។

អត្ថបទដែលជាប់ទាក់ទង