ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ជិះម៉ូតូ ដួលដោយខ្លួនឯង បណ្តាលឲ្យស្លាប់ នៅស្រុកក្រគរ

45

ពោធិ៍សាត់៖ នៅថ្ងៃអាទិត្យទី២២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧និង២៥នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់ បានជិះម៉ូតូដួលដោយខ្លួនឯង នៅលើផ្លូវក្រាលក្រួសក្រហម  ស្ថិតនៅភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរនៅក្នុងមូល ដ្ឋានចុះពិនិត្យដល់កន្លែងកើតហេតុ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាក​វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខបើកបរដោយឈ្មោះ ញ៉ូង គង់ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ធ្វើចរាចរណ៍ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជិះម៉ូតូដួលដោយខ្លួនឯងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ចំពោះសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿន មិនពាក់មួកសុវត្ថិភាពនិងខ្វះការប្រុងប្រយត្ន័។រីឯម៉ូតូសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង