ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់ថៃឃុម ភីតមិនខ្លាចឡៅ ចន្ទ្រា

142

​ភ្នំពេញ:អ្នកប្រដាល់វ័យក្មេងថៃឈ្មោះឃុម ភីត(Khum Phit)បានប្រកាសឡើងប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងកម្ពុជាឡៅ ចន្ទ្រាក្លិបទ័ពឆ័ត្រយោង៩១១លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៦តុលា ។

​ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។អ្នកប្រដាល់ថៃឃុម ភីតមិនមាននរណាម្នាក់ដឹងថាគេមានសមត្ថភាពប៉ុណ្ណាៗនោះឡើយព្រោះនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ។ សម្រាប់អ្នកដែលហ៊ាន

ប្រកួតជាមួយចន្ទ្រាប្រហែលជាមិនអន់នោះទេព្រោះអ្នកប្រដាល់ថៃភាគច្រើនពេលប្រកួតជាមួយចន្ទ្រាគេកម្រតស៊ូបានដល់ទឹកទី៥ណាស់ ។

​អ្នកប្រដាល់កម្ពុជារូបនេះគេមានផ្លែល្អគ្រប់ទាំងអស់គឺទាំងដៃ ជើង មិនតែប៉ុណ្ណោះកលល្បិចរបស់គេក៏អស់ទាស់ទៀតផង ។ចន្ទ្រាមានប្រវត្តិប្រកួតចំនួន១១០ដង ឈ្នះ១០០ដង និងចាញ់១០ដង ។ចន្ទ្រាបាននិយាយថានេះជាការ

ប្រកួតដ៏ជក់ចិត្តមួយព្រោះជួបជាមួយអ្នកដែលមិនធ្លាប់ស្គាល់គ្នាពីមុនមកបែបនេះវានឹងធ្វើឲ្យការប្រកួតកាន់តែអស្ចារ្យថែមទៀត ។

​ចំពោះអ្នកប្រដាល់ថៃឃុម ភីតវិញគេមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៧ដងចាញ់១០ដងនិងស្មើពិន្ទុ ២ ដង
គេជាអ្នកប្រដាល់ដែលក្លាហានហើយទើបហ៊ានឡើងសង្វៀនប្រកួតជាមួយចន្ទ្រាបែបនេះ ។ជំនួបមួយនេះនរណាជា
អ្នកឈ្នះនោះមិនទាន់អាចកំណត់មុនបានទេតែសម្រាប់ប្រជាជនកម្ពុជាគេមានជំនឿចិត្តលើចន្ទ្រាហើយ ។


​អ្នកប្រដាល់ជោរៗយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយ អ្នកប្រដាល់ថៃអ៊ូប សៃ(Soup Sai)
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

​យក្សផ្លែជាអ្នកប្រដាល់ចូលចិត្តសំដែងកាយវិការជោរៗដូចជាចំអកដាក់គូប្រកួត ឬ ពេលគូប្រកួតវឿចូលគេ
ឌឺដងដាក់គូប្រកួតថាគេមិនឈឺជាដើមតែលទ្ធផលចុងក្រោយគេច្រើនតែចាញ់ ។

​តាមពិតអ្នកប្រដាល់រូបនេះមានចិត្តធំតែភាពអំណត់របស់គេទាបណាស់គឺបើគូប្រកួតវឿចូលបែបធ្ងន់បន្តិចគេដួលតែម្ដង ។យក្សផ្លែមានប្រវត្តិប្រកួតចំនួន១៦១ដង ឈ្នះ១៣២ដងចាញ់២៥ដង និងស្មើពិន្ទុ ៤ ដង ។ចំពោះអ៊ូប សៃ

នេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ។គេមិនដឹងថាអ្នកប្រដាល់នេះខ្លាំងឬខ្សោយនោះទេតែគេមាន
ប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះដង និង ចាញ់៨ដង ។ការប្រកួតនេះសូមឲ្យយក្សផ្លែឈ្នះទៅចុះ ។

អត្ថបទដែលជាប់ទាក់ទង