ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ដ្រីថ្មីរបស់នូវែលសេឡង់លោក Chris Hipkins ៖ រដ្ឋាភិបាលនឹងផ្តោតលើ “បញ្ហានំប៉័ង និងប៊ឺ” អតិផរណា ហើយនឹងពិនិត្យមើលឡើងវិញ នូវគោលនយោបាយផ្សេងទៀត

97

 

បរទេស ៖ នៅថ្ងៃចន្ទ ទី២៣ខែមករាឆ្នាំ២០២៣ នាយករដ្ឋមន្ដ្រីដែលនឹងចូលកាន់តំណែងថ្មីរបស់នូវែលសេឡង់លោក Chris Hipkins បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹង “ធ្វើការយ៉ាងប្រញាប់” លើការកំណត់អាទិភាពឡើងវិញ និងសម្លឹងមើលថាតើគោលនយោបាយដែលប្រើប្រាស់នាពេលបច្ចុប្បន្នចាំបាច់ត្រូវកាត់បន្ថយ ឬមិនកាត់បន្ថយ ។

នៅថ្ងៃចន្ទ​ លោក Hipkins បានបង្ហាញខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយរបស់នូវែលសេឡង់មួយចំនួន បន្ទាប់ពីលោកត្រូវបានជ្រើសរើសកាលពីថ្ងៃអាទិត្យដើម្បីជំនួសលោកស្រី Jacinda Ardern ធ្វើជាប្រធានគណបក្សការងារដោយហេតុហេតុនេះទើបធ្វើឲ្យរូបលោកក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេស ។

លោក Hipkins បាននិយាយនៅក្នុងកម្មវិធីពេលព្រឹករបស់ស្ថានីយ៍ទូរទស្សន៍ TVNZ ថា រដ្ឋាភិបាលនឹងផ្តោតលើ “បញ្ហានំប៉័ង និងប៊ឺ” អតិផរណា ហើយនឹងពិនិត្យមើលឡើងវិញនូវគោលនយោបាយផ្សេងទៀត ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ ។

ហើយលោក Hipkins បានប្រាប់កម្មវិធីព្រឹកទី០២ឈ្មោះថា AM Show ថា “យើងនឹងធ្វើការយ៉ាងប្រញាប់ប្រញាល់ទៅលើបញ្ហាទាំងអស់នោះ ។ ក្នុងរយៈពេលពី០២ – ០៣សប្តាហ៍ខាងមុខ ប្រជាជននឹងឃើញភាពច្បាស់លាស់ជាច្រើនជុំវិញការកំណត់អាទិភាពឡើងវិញ” ។

លោក Hipkins មានស្ថានភាពដ៏លំបាកមួយនៅចំពោះមុខជាមួយនឹងគណបក្សការងារ ដែលកំពុងតាមពីក្រោយបក្សប្រឆាំងនៅក្នុងការស្ទង់មតិ ហើយប្រទេសនេះត្រូវបានរំពឹងថា នឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅត្រីមាសបន្ទាប់ មុនពេលការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែតុលា ប៉ុន្តែលោកបានកំពុងសម្លឹងមើលទៅលើផ្នែកវិជ្ជមាន ។

 

អត្ថបទដែលជាប់ទាក់ទង