ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីនគរបាលបាលផ្កាយ២ម្នាក់ សង្ស័យស្រវឹង បើករថយន្តស៊េរីទំនើបឆ្លងកាត់សួនច្បារវិមានឯករាជ្យ បុករះធុងលក់ទឹកបណ្តាលឲ្យមនុស្ស៣នាក់

49

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ២១៖៣០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២ ៣ នេះ មានករ ណីរថយន្តឡង់គ្រីស័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-3868 បើកបរដោយមន្រ្តីនគរបាលជាន់ខ្ព ស់ម្នាក់ បានបើករេចង្កូតបុកឡើងលើសួនច្បារវិមានឯករាជ្យ​ ប ណ្តាលឲ្យមនុស្សម្នាដែលកំពុងហាត់ប្រាណ និងអង្គុយលេងនៅលើសួនច្បារ ជាពិសេសក្មេងៗផងនោះ នាំគ្នារត់ប្រសេចប្រ សាចព្រលឹងចុងសក់។

អ្នកឃើញហេតុការណ៍ និងតាមសេចក្តីរាយការណ៍មួយ ចំនួន បានបញ្ជាក់ថា ម្ចាស់ឡាន និងជាអ្នកបើកបរផ្ទាល់តែម្តងមាន ឈ្មោះ យិន លីម ជាមន្រ្តីនគរបាលពាក់ផ្កាយ២ទំនងជាអនុប្រ ធាននាយកដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

មុនពេលកើតហេតុ អ្នកបើករថយន្ត បានបើកលឿន និងចុចស៊ីផ្លេខ្លាំងៗនៅតាមផ្លូវ រួចក៏ជ្រុលចង្កូតឡើងលើសួនច្បារវិមានឯករាជ្យតែម្តង។ បើតាមការបញ្ជាក់ពីសាក្សីម្នាក់ ដែលកំពុងរត់ហាត់ប្រាណ និងក៏បានរត់បាតជើងសព្រាតព្រោះតែឃើញរថយន្តសំដៅមកនោះក៏បានឲ្យដឹងថា អ្នកបើកបរមានសភាពស្រវឹងខ្លាំងតែម្តង។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរា ចរណ៍ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីដោះស្រាយ និងចាត់ វិធានការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង