ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា បានយកចិត្តទុកដាក់ ពីតួនាទីស្រ្តី ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមបម្រើជាតិ​

112


រាជធានីភ្នំពេញ៖ នៅរសៀលថៃ្ងទី៥ ខែតុលា ឆ្នាំ២០១៨ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលជួបពិភាក្សាការងារយេនឌ័រស្តីពីតួនាទីស្រ្តី ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយកញ្ញា ម៉េលីសា ចាឌីន ប្រធានគ្រប់គ្រងនិងពិគ្រោះយោបល់ ការងារយែនឌ័រនៃមជ្ឈមណ្ឌលសម្រាប់ ការអនុវត្តច្បាប់និងសុខភាពសាធារណ:។

ក្នុងឱកាសនោះ​ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានជម្រាបជូនភ្ញៀវពីការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន​ សែន​ ជាប្រមុខ​ បានយកចិត្តទុកដាក់ពីតួនាទីស្រ្តីជាផ្នែកមួយ ដ៏សំខាន់ក្នុងការចូលរួមបម្រើជាតិ​មាតុភូមិ​ទទួលបានអត្ថប្រយោជន៍ជាច្រើនតាមរយ: ការផ្តល់ឱកាសដល់ស្រ្តីកាន់តួនាទីសំខាន់ៗគ្រប់ជាន់ថ្នាក់តាំងពីថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ ហើយបានគិតគូរដល់ស្រ្តីមានផ្ទៃពោះ សម្រាលកូន នឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល៣ខែ និងទទួលបានប្រាក់បៀវត្សន៍។

ក្នុងឱកាសនោះដែរ​ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្តថា​ ក្រោមការដឹកនាំរបស់លោក​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្តល់ឱកាសដល់ស្រ្តីពីររូបមានតួនាទីជាអគ្គលេខាធិការរង​ ។

ក្នុងឱកាសនោះនៃជំនួបនោះដែរ​ កញ្ញាម៉េលីសា ចាឌីន បានថ្លែងអំណរគុណនិងកោតសសើរដល់រាជរដ្ឋាភិបាល​ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានផ្តល់ការយកចិត្តទុកដាក់គិតគូរខ្ពស់ដល់តួនាទីស្រ្តី​ក្នុងការចូលរួមបម្រើជាតិ ហើយនឹងសុំអញ្ជើញភាគីកម្ពុជា ទៅទស្សនកិច្ចការងារព្យាបាលភាពញៀនគ្រឿងញៀននៅប្រទេសកាណាដា៕

អត្ថបទដែលជាប់ទាក់ទង