ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជននិងមន្រ្តីរាជការនាំ គ្នាសម្រុកមករកទិញទំនិញ នៅតាមផ្សារក្នុងរាជធានីស្ទើរទាំងអស់ ក្នុងនោះក៏មានផ្សារបឹងកេងកង យកទៅស្រុកមុនបុណ្យភ្ជុំបិណ្ឌ

180

ភ្នំពេញៈចាប់តាំងពីព្រឹកដល់ល្ងាចថ្ងៃទី៥ខែតុលាឆ្នាំ២០១៨នេះ គេសង្កេតឃើញមន្រ្តីរាជការ បងប្អូនប្រជាជនទូទៅពួកគាត់ បាននាំគ្នាសម្រុកមករកទិញទំនិញគ្រប់មុខ នៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ ក្នុងនោះក៏មានផ្សារបឹងកេងកងខណ្ឌចំការមនយ៉ាងកកកុញពេញផ្សារ

ដោយឡែកលោកឯក និមលប្រធានគណៈកម្មការគ្រប់គ្រង ផ្សារបឹងកេងកងខណ្ឌចំការមន រាជធានីភ្នំពេញបាននិយាយរៀបរាប់នា ល្ងាចថ្ងៃទី៥ខែតុលានេះអោយដឹងថា ខណៈពេលបងប្អូនជាអតិថិជន នាំគ្នាមករកទិញទំនិញនៅផ្សារបឹងកេងកងនេះ ច្រើនហើយថ្ងៃនេះគួបផ្សំថ្ងៃនាចុងសប្ដាហ៍ផងនោះ ទើបពួកគាត់នាំគ្នាសម្រុកមករកទិញទំនិញគ្រប់មុខ នៅក្នុងផ្សារបឹងកេងកងនេះហើយម៉្យាងទៀតជិតដល់ថ្ងៃបុណ្យភ្ជុំផងដែរ។

ដូចនេះទើបបងប្អូនអតិថិជនពិសេសបងប្អូនមន្រ្តីរាជការ និង កម្មករ កម្មការិនីគាត់នាំគ្នាសម្រុកមករកទិញទំនិញឬ អីវ៉ាន់គ្រប់មុខនៅផ្សារបឹងកេងកងនេះ យ៉ាងច្រើនហើយបងប្អូនអាជីវករ ក៏សប្បាយរីករាយក្នុងការលក់ដូរទំនិញគាត់ជូនដល់ម៉ូយ ឬអតិថិជនរបស់ខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង