ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិប៊ែលហ្សិកម្នាក់ ត្រូវបានតុលាការ កាត់ទោសកំបាំងមុខ ដោយផ្តន្ទាទោសដាក់ ពន្ធនាគារ អស់មួយជីវិត ឥឡូវចាប់ខ្លួនបានហើយ

192


កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៦តុលា បានឲ្យដឹងថា កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៨និង១៥នាទី កម្លាំងជំនាញ នគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១) បានស្រាវជ្រាវ និងឈានចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀន ១នាក់ ជនជាតិប៊ែលហ្សិក(Belgium) មានឈ្មោះ TALLER TANGUY EDDIE J. ភេទប្រុស កើតថ្ងៃទី ០៦.០៦.១៩៨០ កាន់លិខិត ឆ្លងដែនលេខ EN383201 ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៤៧៥”យ”ដចន ចុះ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ដោយលោក ម៉េង តូនី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ។ នៅចំណុចច្រកចេញដំណើរ នៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត ស្ថិតក្នុងភូមិបាវិត កណ្តាល សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ។

សូមបញ្ជាក់ថា ជនជាប់ចោទខាងលើ ត្រូវបានតុលាការ កាត់ទោសកំបាំងមុខ ដោយផ្តន្ទាទោសដាក់ ពន្ធនាគារ អស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៨០លានរៀល ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿង ញៀនឆ្លងដែនដោយខុសច្បាប់ តាមជើងអាកាស ពីប្រទេសប្រេសីល ឆ្លងកាត់អេត្យូពី-ថៃ មកកម្ពុជា ដែលសមត្ថកិច្ចកម្លាំងជំនាញយើង បានបង្រ្កាបកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២០ និង១៣នាទី នៅចំណុចច្រកអ្នកដំណើរមកដល់ លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ CATRY DAVID NOEL M ភេទប្រុស ជនជាតិប៊ែលហ្សិក កាន់លិខិតឆ្លងលេខ EN106323. និងចាប់យកវត្ថុតាងសារធាតុញៀនប្រភេទ Cocaine ទម្ងន់ 1003.24g (លាក់ក្នុងបាតវ៉ាលិស) ៕

អត្ថបទដែលជាប់ទាក់ទង