ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស​បានចេញមុខបដិសេធ​ថា​ បុរសម្នាក់ដែលទើបបង្ហោះលើបណ្តាញសង្គមនោះ មិនមែនជា ព្រះសង្ឃ មាស វិចិត្រ នោះទេ

179

នគរបាលព្រហ្មទណ្ឌនៃអធិការនគរបាលក្រុងសៀមរាប នៅថ្ងៃទី៧តលានេះ បានបញ្ជាក់ថា លោក សឺន ជុំជួន ប្រធាន​លេខា​ធិការដ្ឋាន និង​ជានា​យក​កម្ម​វិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​ កាលពីថ្ងៃទី៤ខែតុលាឆ្នាំ២០១៨ កន្លងមកនេះ បានសរសេរប្រកាសនៅបណ្តាញសង្កមហ្វេសបូគ បានចេញមុខបដិសេធ​ថា​ បុរសម្នាក់ដែលគេ បង្ហោះលើបណ្តាញសង្គមនោះ មិនមែនជា ព្រះសង្ឃ មាស វិចិត្រ នោះទេ​ដោយលោកបានសរសេរថា”មកដល់ពេលនេះ ថ្ងៃនេះ ខ្ញុំបាទក្នុងនាមសកម្មជនខ្មែរក្រោមមួយរូប ធ្វើការក្នុងវិស័យសិទ្ធិមនុស្សខ្មែរក្រោម សូមជម្រាបជូនជាសាធារណជនជ្រាបថា ព័ត៌មានដែលចែកចាយតាម បណ្តាញសង្គមហ្វេសប៊ុកតៗគ្នាបង្ហាញបុរសម្នាក់ថាជា ព្រះសង្ឃ មាស វិចិត្រ នោះ គឺមិនមែនព្រះអង្គទេ។ ការអំណះអំណាងនេះ គឺយោងទៅតាមការសង្កេតពីលក្ខណសម្គាល់, ប្រភពស្និតជាមួយព្រះអង្គ មាស វិចិត្រ បានចុះជួបផ្ទាល់, និងប្រភពពីបងប្អូនរបស់ព្រះអង្គ។ ដូច្នេះសូមជ្រាបជាព័ត៌មាន”។

យោងតាម​សេចក្តី​ប្រកាសនេះ អាចបញ្ជាក់បានថា ស្លាកស្នាម ដែលនៅលើដងខ្លួន បុរសអានាថា​ រូបនោះមិនមែនជាស្លាកស្នាម ដែលសមត្ថកិច្ច ប្រើហិង្សាលើ សង្ឃ​ មាស វិចិត្រ​ នោះឡើយ​ ព្រោះ​ សង្ឃ​ មាស​ ​វិចិត្រ​ និងបុរសអនាថា រូបនោះ​ គឺជាមនុស្សពីរនាក់ផ្សេងគ្នា។

ដោយឡែក ចំពោះករណីបាត់ខ្លួនសង្ឃ មាស​ វិចិត្រ នគរបាលក្រុងសៀមរាប យើងខ្ញុំ នៅតែបន្តធ្វើការស្រាវជ្រាវ បន្តទៀត​ ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង