ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យបានម្នាក់រត់រួចម្នាក់ ខណៈឆក់ទូរស័ព្ទ ប្រជាពលរដ្ឋជួយស្ទាក់ចាប់តាមផ្លូវ

102

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបាន កំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងកក់ ទី២ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន ខណៈឆក់ទូរស័ព្ទគេ ហើយនៅពេលជិះម៉ូតូគេចខ្លួន ទើបប្រជាពលរដ្ឋ ជួយស្ទាក់ចាប់តាមផ្លូវតែម្តង។

   ជនសង្ស័យត្រូវបានឃាត់ខ្លូនកាលពីរាត្រីថ្ងៃព្រហស្បតិ៍ ២កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២០និង៤០នាទីនៅចំណុចមុខផ្ទះលេខ១០ ផ្លូវ លេខ៣០៧ ក្រុមទី៦៣ ភូមិ១៣ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    ជនសង្ស័យ ឈ្មោះ ម៉ាន់  សុប៊ុន ហៅ ប៊ុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ពុំស្គាល់លេខ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

    វត្ថុតាងចាប់យកមាន ម៉ូតូមួយគ្រឿងម៉ាក Suzuki Smakhs V ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E-2736 ដែលមានលេខតួ និងលេខម៉ាស៊ីន ទូរស័ព្ទដៃមួយគ្រឿងម៉ាក I phone 6 plus ពណ៌ខ្មៅ ប្រើស៊ីមលេខ: 097 6357757 (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់ ) បានធ្វើការប្រគល់ជូនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។

    ជនរងគ្រោះ ឈ្មោះ សន ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកអេស្ការវ៉ាទ័រ ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវលេខ៥៨៨ ក្រុម ទី៥៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

     មន្ត្រីប៉ូលីសខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២០:៤០នាទី ជនរងគ្រោះឈ្មោះ សន ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ  បាន ដើរចេញពីផ្សារទួលគោក ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ដោយជនរងគ្រោះដើរថ្មើរជើងបណ្ដើរ និងយក ទូរស័ព្ទដៃមកលេងហ្គេមបណ្ដើរ តាមបណ្ដោយ ផ្លូវ លេខ៣០៧  លុះពេលជនរងគ្រោះដើរមកដល់មុខផ្ទះលេខ១០ ផ្លូវលេខ៣០៧ ក្រុមទី៦៣ ភូមិ១៣ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ  ម៉ាន់ សុប៊ុន ហៅ ប៊ុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកម៉ូតូ និងបក្សពួកឈ្មោះ យ៉ា ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកអង្គុយពីខាងក្រោយ បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Smahs V ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E-2736  បានជិះមកពីខាងក្រោយខាងឆ្វេងដៃជនរងគ្រោះ រួចជនសង្ស័យឈ្មោះ ម៉ាន់ សុប៊ុន បានជិះម៉ូតូទៅអែបខាងឆ្វេងដៃរបស់ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ យ៉ា បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះ បានសម្រេច  ភ្លាមនោះជនរងគ្រោះក៏បានស្រែកថាចោរៗក៏ត្រូវបាន ប្រជាពលរដ្ឋនៅក្បែរនោះស្ទាក់ឃាត់ជនសង្ស័យទាំងពីរ បណ្ដាលឲ្យដួលម៉ូតូរបស់ជនសង្ស័យទាំងពីរទៅលើផ្លូវ ភ្លាមនោះជនសង្ស័យឈ្មោះ យ៉ា ក៏រត់គេចខ្លួនបាត់  ចំណែកជនសង្ស័យឈ្មោះ  ម៉ាន់ សុប៊ុន ក៏ត្រូវបានកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ អន្តរាគមន៍ឃាត់ខ្លួន និងវត្ថុតាង ទូរស័ព្ទដៃរបស់ជនរងគ្រោះ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាម នីតិវិធីច្បាប់តែម្ដង ។

    បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះម៉ាន់ សុប៊ុន ហៅ ប៊ុន សមត្ថកិច្ចយើងបាន យកទឹកនោមជនសង្ស័យរូប នេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាផទ្ធផល មានភាព អវិជ្ជមាន ។

    បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

 

  

អត្ថបទដែលជាប់ទាក់ទង