ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអូស្មាន ហាស្សាន់៖ កម្ពុជា-គុយវ៉ែតនូវតែបន្ដកិច្ចសហប្រតិបត្ដិការជា មួយគ្នាដ៏ល្អលើគ្របើវិស័យ

121


ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ កម្ពុជា-គុយវ៉ែតនូវតែបន្ដកិច្ចសហប្រតិបត្ដិការ ជាមួយគ្នាដ៏ល្អលើគ្របើវិស័យ ពិសេសប្រទេសគុយវ៉ែតជួយផ្ដល់កិច្ចការអភិវឌ្ឍសហគមន៏ខ្មែរឥស្លាមឲ្យរីកចម្រើន ។ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់បែបនេះ ក្នុងឱកាស ទទួលជួប លោក Meteb AL-Osaimi ភារធារីស្ថានទូតគុយវ៉ែតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយប្រទេសវៀតណាម ។ ជំនួបនេះក្នុងគោល បំណងរឹតចំណងសាមគ្គីភាព‌ និងសហប្រតិបត្តិការរវាងរដ្ឋាភិបាលគុយវ៉ែតជាមួយថ្នាក់ដឹកនាំនិងសហគមន៍ ‌ខ្មែរឥស្លាម។ កាលពីរសៀលថ្ងៃព្រហស្បតិ៏២កើតខែអស្សុជឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃ១១ តុលា ឆ្នាំ២០១៨ នៅក្រុងហាណូយ ក្នុងឱកាសដែលលោកចូលរួម ទិវាបុណ្យជាតិអារ៉ាប៊ីសាអូឌីតលើកទី៨៨ នៅស្ថានទូតអារ៉ាប៊ីសាអូឌីត នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក្នុងនាមរដ្ឋាភិបាល ហើយក៏ជាថ្នាក់ដឹកនាំឥស្លាមផងដែរនោះ បានសម្តែងនូវការកោតសរសើរជាខ្លាំងដល់រដ្ឋាភិបាលគុយវ៉ែត‌‌និងប្រជាជនគុយវ៉ែតតាមរយៈស្ថានទូតគុយវ៉ែតប្រចាំកម្ពុជា ដែលបានវិនិយោគលើវិស័យមនុស្សធម៌ជាចម្បង ដើម្បីជួយទ្រទ្រង់សហគមន៍ឥស្លាមកម្ពុជា ហើយគុយវ៉ែតជាម្ចាស់ជំនួយឈរលំដាប់ថ្នាក់ទី១ ក្នុងចំណោមប្រទេស នានាជាម្ចាស់ជំនួយនៃតំបន់អារ៉ាប់។
លោកភារធារីបានលើកឡើងពីគោលជំហររបស់រដ្ឋាភិបាលគុយវ៉ែត គឺធ្វើយ៉ាងណានៅតែបន្តបន្ថែមជំនួយមកកម្ពុជាដោយសហការជាមួយអង្គការដៃគូរ ដើម្បីចូលរួមលលើកស្ទួយនិងអភិវឌ្ឍន៍រល់វិស័យចាំបាច់នានាររបស់សហគមន៍ក៏ ដូចជាការចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកភារធារីក៏បានកោតសរសើរពីការដឹកនាំដ៏ឈ្លាសវៃររបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើប្រាទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍ជឿនលឿនគ្រប់វិស័យ។ លោកបានចាត់ទុកថាកម្ពុជាប្រទេសគម្រូក្នុងតំបន់អាស៊ី‌‌ ដែលធ្វើសមាហរណកម្ម វិស័យអន្តរសាសនាអោយរួមរស់នៅជាមួយគ្នាដោយសេចក្តីសុខសន្តិភាព គ្មានការរើសអើង និង គ្រប់ជាតិសាសន៍អាចរួមរស់បំពេញការងាររួមគ្នាដោយសុខស្រួល។‌

ក្នុងជំនួបនេះ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក៏បានបង្ហាញពីសក្តានុពល និងឪកាសវិនិយោគនៅកម្ពុជា ហើយលោកក៏បានជំរុញភាគីគុយវ៉ែតយកចិត្តទុកដាក់ផងដែរលើកិច្ចសហការវិនិយោគលើវិស័យផលិតផលហាឡាលខណៈដែលថ្មីៗនេះ កាលពីខែកក្កដា ២០១៦ រាជរដ្ឋាភិបាលកម្ពុជាទើបតែចេញអនុក្រឹត្សស្តីពីការបង្កើតស្ថាប័នហាឡាល ដោយមានក្រសួងពាណិជ្ជកម្មសហការជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាជាអ្នកអនុវត្តកិច្ចការងារនេះ។ លោកបន្តថា៖ ការវិនិយោគលើវិស័យហាឡាលនេះ‌‌ មិនមែនសម្រាប់ផ្គត់ផ្គង់តែសហគមន៍ឥស្លាមនិងផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះឡើយ ប៉ុន្តែវាជាតម្រូវការរបស់អតិថិជនជាទូទៅ ហើយក៏ក្នុងគោលបំណងផ្គត់ផ្គង់ទៅកាន់ទីផ្សាពិភពលោក ជាពិសេសបណ្តាប្រទេសឥស្លាមក្នុងតំបន់អារ៉ាប់ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង