ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆក់ទូរស័ព្ទដៃបានសម្រេចជិះម៉ូតូគេចទៅបុករថយន្ត ប៉ូលីសចាប់បានម្នាក់ រត់រួចម្នាក់

78

 

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៏នគរបាលរដ្ឋបាលទឹកល្អក់ទី១ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់ស្តែង ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ហើយបានជិះម៉ូតូគេចខ្លួនទៅបុករថយន្ត បណ្តាលអោយដួលនោះ។

   អំពើឆក់នេះបានកើតឡើងកាលពីរាត្រី ថ្ងៃព្រហស្បតិ៍ ២កើត ខែ អស្សុច ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៩និង២០នាទីនៅចំណុចមុខផ្ទះ៧២៣ ផ្លូវលេខ១២៨ កែង ២៥៩ក្រុមទី៣៩ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    ជនសង្ស័យ ១ ឈ្មោះ សុខ វិសាល ហៅ សាល ភេទប្រុស​ អាយុ២២ឆ្នាំ មុខេបរ ពុំ​ពិត​ប្រាកដ ស្នាក់នៅផ្ទះលេខ១៨៩ផ្លូវលេខ៣២៤ ក្រុមទី២២ ភូមិ៨សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្រោយពិនិត្យទឹកនោមធ្វើតេស្តិ៍ស្វែងរកសារធាតុញៀន ជនសង្ស័យឈ្មោះ សុខ វិសាលជាលទ្ធផល វិជ្ជមាន (មានសារធាតុញៀន) ។

    វត្ថុតាងចាប់យក ​១ ទូរស័ព្ទចំនួន០១គ្រឿងម៉ាក iphone -6 ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៩៨ ៣៨៤៧១៧ (ជារបស់ជនរងគ្រោះ) ។២- ម៉ូតូចំនួន ០១គ្រឿង ម៉ាក Honda C110 ពណ៌ ខ្មៅ បិទស្គត់ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1BX-7258 លេខតួនិងម៉ាស៊ីន:8019023 (ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់) ។

  ជនរងគ្រោះ ឈ្មោះ ហង្ស គឹមហ៊ាង ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និស្សិតឆ្នាំទី២ ធនាគារ ស្នាក់នៅផ្ទះលេខ៨H ផ្លូវលេខ ២០ អឺ២ ភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

  មន្ត្រីប៉ូលីសខណ្ឌទួលគោកបានអោយដឹងថា កាលពីព្រលប់ ថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០១៨​ វេលា​ម៉ោងប្រហែល១៨ និង៤០នាទី ជនរងគ្រោះឈ្មោះ ហង្ស គីមហ៊ាង បានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer -X ពណ៌ ស លាយ ទឹកក្រូច ម្នាក់ឯងចេញពីរៀននៅសាលាបញ្ញាសាស្ត្រម្តុំពីខាងត្បូងវិមានឯករាជ្យ ក្នុងគោលបំណងទៅផ្ទះនៅភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យប៉ុន្តែនៅពេលជិះមកដល់ចំណុចកើតហេតុមុខផ្ទះលេខ៧២៣ ផ្លូវលេខ១២៨ កែង ២៥៩ ក្រុមទី៣៩ ភូមិ១០សង្កាត់ទឹកល្អក់ទី១ វេលាម៉ោប្រហែល១៩និង២០នាទីក៏បានដកទូរស័ព្ទសៀតនៅចង្កេះសំពុតយកមកនិយាយទាក់ទងជាមួយមិត្តភ័ក្រ្ត ហើយក៏សៀតទុកទៅវិញស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក Honda C110 ពណ៌ទឹកប្រាក់ បានជិះមកពីខាងក្រោយ ចូលអែបពីខាងឆ្វេងដៃជនរងគ្រោះរួចជនសង្ស័យឈ្មោះ សុខ វិសាល ដែលអង្គុយពីខាងក្រោយ បានធ្វើសកម្មភាពឆក់ទូរស័ព្ធរបស់ជនរងគ្រោះបានសំរេច រួចជិះគេចខ្លួនបានបន្តិច ចេញពីកន្លែងកើតហេតុក៏បានទៅប៉ះនិងរថយន្តរបស់អ្នកធ្វើដំណើរបណ្តាលអោយដួល ត្រូវបានជនរងគ្រោះរួមជាមួយប្រជាពលរដ្ឋធ្វើដំណើរសហការជាមួយសមត្ថកិច្ចនគរបាលប៉ុុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ ឃាត់ខ្លួនបានចំនួន០១នាក់ ចំណែកបក្សពួក០១នាក់ទៀត(ជាអ្នកបើកម៉ូតូ )បានរត់ចោលម៉ូតូគេចខ្លួនបាត់ ។

    បច្ចុប្បន្ន ជនសង្ស័យឈ្មោះ សុខ វិសាល ហៅសាលកំពង់ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង