ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីបានមេដាយប្រាក់ពិភពលោកសាលី អ៊ូម៉ើតមកដល់ភ្នំពេញ

168

​ភ្នំពេញ៖បន្ទាប់ពីដណ្ដើមបានមេដាយមាសលើប្រភេទកីឡាម៉ូតូទឹក(Jet Sky)មកនោះសាលី អ៊ូម៉ើតដែលជា
កីឡាករឆ្នើមរបស់កម្ពុជាបានទៅចូលរួមប្រកួតដណ្ដើមជើងឯកពិភពលោកនៅរដ្ឋអារីហ្សូណាសហរដ្ឋអាមេរិកទៀត
ដោយដណ្ដើមបានមេដាយប្រាក់ ។

​នៅថ្ងៃទី១២កញ្ញាកីឡាករឆ្នើមរូបនេះបានមកដល់កម្ពុជាក្រោមការស្វាគមន៍ពីសំនាក់លោកណុះ ស្លេះរដ្ឋលេខា
ធិការក្រសួងអប់រំយុវជន និង កីឡានិងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា លោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការ និងលោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

​បើតាមការឲ្យដឹងពីលោកណុះ ស្លេះនោះថាព្រឹត្តិការណ៍នេះគេប្រសិទ្ធិនាមថាBlowsion Lake Havazu
World Finals Arizona USA ដោយសារតែការប្រកួតនេះធ្វើនៅក្នុងបឹងBlowsion ។ក្នុងការប្រកួតដំបូងមានប្រ
តេសចំនួនតែ៥៣ប៉ុណ្ណោះចូលរួមតែនៅថ្ងៃបន្ទាប់ចំនួនប្រទេសដែលចូលរួមកើនចំនួនដល់៦៣ប្រទេស ។
កីឡាករ សាលី អ៊ូមើត ប្រកួតលើវិញ្ញាសា Ski Modified ដែលព្រឹត្តិការណ៍នេះមានការចូលរួមពីកីឡាករមកពី ៦៣ប្រទេសលើពិភពលោក។កីឡាកររូបនេះបានបង្ហាញការខកចិត្តនិងសោកស្តាយចំពោះលទ្ធផលដែលរូបគេទទួលបាន ដោយបានអះអាងថា គោលដៅរបស់ខ្លួនគឺមេដាយមាសដើម្បីជាកិត្តិយសជូនជាតិមាតុភូមិ ។

អ៊ូមើតបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យរូបគេមិនទទួលបានមេដាយមាសដោយ ត្រូវធ្លាក់ទៅកណ្ដាប់ដៃរបស់កីឡាករម្ចាស់ផ្ទះ អាមេរិកបែបនេះព្រោះកម្លាំងម៉ូតូទឹក របស់គេមានកម្លាំងខ្សោយជាងកម្លាំងម៉ូតូរបស់កីឡាករអាមេរិកដែលធ្វើការកែម៉ាស៊ីន និងប្រើឧបករណ៍ពិសេសធ្វើឲ្យម៉ូតូរបស់គេមានល្បឿនលឿនទ្វេដង។

​លោកប៉ុន សុខបានអះអាងថាអ៊ូម៉ើតនឹងបានទទួលប្រាក់រង្វាន់ចំនួន១៦.០០០.០០០រៀលតាមសេចក្ដីប្រកាស
អន្តរក្រសួងចុះថ្ងៃទី៧កក្កដាឆ្នាំ២០១៥ ។ក្នុងសេចក្ដីប្រកាសអន្តរក្រសួងនេះមេដាយមាសបានទទួល២០.០០០.០០០រៀល មេដាយប្រាក់១៦.០០០.០០០រៀល និងមេដាយសំរិទ្ធ១៣.០០០.០០០រៀល ។

អត្ថបទដែលជាប់ទាក់ទង