ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តអត់ពន្ធគយ ជាអ្នកឱ្យចូលហើយគយ ក៏ជាអ្នកតាមចាប់, រថយន្តពាក់ស្លាកលេខ ខម និងនប ទាហាននិងប៉ូលិស ចេញឱ្យអ្នកជិះសុទ្ធជនស៊ីវិល?

665

ភ្នំពេញ៖ ពលរដ្ឋម្នាកចេះតែនាំគ្នាសួរពលរដ្ឋគ្នាឯងថា៖ គិតមកដល់ពេលនេះ៦អាណត្តិ​ ហើយតើដល់ពេលណាបានរាជការ​យើងដោះស្រាយចប់រឿងដដែលៗ​ ដូចជារឿងរថយន្តអត់ពន្ធគយជាអ្នកឱ្យ ចូលហើយគយក៏ជាអ្នកតាមចាប់ដល់ក្នុងក្រុងភ្នំពេញថែមទៀត។ហេតុអ្វីកាលពីរថយន្តអត់ពន្ធទាំងនោះនៅព្រំដែនមុននាំចូលហេតុអ្វីមិន យកពន្ធឱ្យហើយចាំបាច់អ្វីតាមចាប់ដល់ភ្នំពេញបានដឹងថា រថយន្តអត់ពន្ធ?ពលរដ្ឋចេះដឹងខ្លះនិយាយថា លោកគយនេះលោភលន់ជាងគេសម្រាប់មន្ត្រីរាជការ។
រឿងចាប់រថយន្តតាមផ្លូវថាអត់ពន្ធនេះគឺអញ្ចេះទេនៅពេល អ្នករកស៊ីនាំចូលរថយន្តមកលក់នោះនៅពេលរថយន្តនាំចូល តាមព្រំដែនមកយកលុយម្ដងដោយប្រាប់ម្ចាស់រថយន្តអត់ពន្ធថា អញអត់ចាប់គ្មានអ្នកណាចាប់ទេឯងចូលចុះឱ្យលុយអញ មកលុះគេចូលមកដល់ភ្នំពេញគយនៅព្រំដែនប្រាប់ឱ្យគយភ្នំពេញ ចាប់វាយពន្ធម្ដងបើឱ្យលុយក្រោមតុរួចខ្លួនបើអត់ទេចាប់ពិន័យ១០០ភាគរយ នៅពេលម្ចាស់រថយន្តដដែលសួរគេឆ្លើយថា ហួសសមត្ថកិច្ចគេហើយ អាគយភ្នំពេញមិនយោគយល់សោះតាមពិតគ្នាគេគយសោះ។ចុះហេតុអ្វីបានជាអ្នករកស៊ីនាំរថយន្តចូលមកបង់ពន្ធជូនរដ្ឋបែរជាគេពន្ធ ពីព្រោះគេរកស៊ីចង់ចំណេញច្រើនអញ្ចឹងទាំងគយនិងអ្នកនាំ រថយន្តអត់ពន្ធពួកគេទាំង២នេះសុទ្ធតែជា ក្រុមលោភលក់ហើយគៃបន្លំពន្ធរដ្ឋដូចគ្នា។តើបញ្ហានេះរាជការយើងដោះស្រាយចេញទេ អណត្តិនេះគិតមក ដល់ពេលនេះសាច់បីជាន់ខ្លាញ់ត្រូវបានមន្ត្រីតូចធំ សហការគ្នាទទួលទានអស់ហើយមិនងាយដោះទេ?។
បើនិយាយពីរថយន្តពាក់ស្លាកលេខ ខម និងនប វាមិនដែលក្រុមអ្នកព័ត៍មានឬក្រុមសន្តិសុខការពារសួនច្បារចេញ ឱ្យពាក់នោះទេគឺលោកមេៗទាហាននិងប៉ូលិសអ្នកចេញឱ្យហើយអ្នកជិះសុទ្ធជនស៊ីវិល? ពិសេសក្រុមចិនកំពុងបំពុលសភាពការណ៍ទិញរថយន្តរ៉យៗថែមទៀត ទីញកាំភ្លើងកាន់បាញ់ខ្មែរតាំង ពីក្រុងព្រះសីហនុរហូតហៀរមកដល់ភ្នំពេញហើយ។ ក្រៅពីនោះទាហានពិតគ្មានអ្នកណាមានលុយ ជិះរថយន្ត៥៧០សេរីថ្មីរ៉យៗតម្លៃរាប់ម៉ឺសែនឬលានដុល្លារនោះទេអ្នកជិះ ក្រុមអ្នកមានលុយកូនអ្នកមានបានហ៊ានទិញជិះ ក្រុមធ្វើទាហានពិតប្រាកដគ្មានលុយទេមានតែក្រុមទាហាន និងប៉ូលិសរើសយប់និងទិញស័ក្តពាក់ទេបានលានលុយទិញជិះ។ដូចនេះរឿងខាងលើនេះល្មមដល់ពេលបញ្ចប់ ហើយឬនៅអណត្តិទី៦ហើយលោកម្ចាស់?៕

អត្ថបទដែលជាប់ទាក់ទង