ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ពីបទកាន់កាប់រក្សាទុកប្រើប្រាស់ អាវុធជាតិផ្ទុះ និង និងចែកចាយនូវសារធាតុញៀន

109

ព្រះសីហនុ​ ៖​ លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានអោយដឹងថា​ ថ្ងៃទី​ ១១​ ខែ​ តុលា​ ឆ្នាំ​ ២០១៨​ វេលាម៉េាង23:00នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុង​ព្រះសីហនុ​ សហការ ជាមួយកម្លាំងជំនាញ​នៃ​ស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាន​នគរបាលស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ រដ្ឋា ហៅប៊ីភេទប្រុស អាយុ31ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ មិនពិតប្រាកដ ពីបទកាន់កាប់រក្សាទុកប្រើប្រាស់ អាវុធជាតិផ្ទុះដោយខុសច្បាប់ និង បទប្រើប្រាស់ និងចែកចាយនូវសារធាតុញៀនដោយខុសច្បាប់ ​ ។

សូមបញ្ចាក់ថា:ឈ្មោះ ចាន់ រដ្ឋា ហៅប៊ី​គឺ​ជាមុខសញ្ញាចាស់បាន ប្រព្រឺត្តិអំពើ ហិង្សាជាច្រើនលើកកន្លងមកដូចជា​ ប្រើប្រាស់អាវុធកែធ្នៃបាញ់ត្រូវក្រោម ចុងដង្ហើមប្រពន្ធរបស់ខ្លួន កាលពីថ្ងែទី​ ១១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៨​ វេលាម៉ោង14:30នាទី នៅក្នុងបន្ទប់ជួលក្រុមទី46 ភូមិ5 សង្កាត់លេខ4 ក្រុងព្រះសីហនុ ។

បច្ចុប្បន្នជនសង្ស័យបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងស្រាវជ្រាវរកវត្ថុតាងក្នុងបទល្មើសបន្ថែម ។ វត្ថុតាងរួមមាន: កាំភ្លើង ម៉ាក K59 ១ ដើម មានគ្រាប់ ៦ គ្រាប់ កាំភ្លើងបាញ់សត្វ ១ ដើម កាំភ្លើងកែឆ្នៃ ២ ដើម អាយកូម ១ គ្រឿង ម៉ាកម៉ូតូរូឡា ម្សៅក្រាមពណ៌សថ្លា សង្ស័យសាធាតុញៀន ១ កញ្ចប់ ជញ្ជីងថ្លឹង ១ គ្រឿង ថង់សម្រាប់វិចខ្ចប់ និងសម្ភារៈវេចខ្ចប់ គ្រឿងញៀន​ ។

ជនសង្ស័យ​ និង​ វត្ថុ​តាង​ នឹងត្រូវកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់​ ។

អត្ថបទដែលជាប់ទាក់ទង