ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូហ្វតិន្នីសកម្ពុជាដណ្តើមឈ្នះមេដាយជើងឯកអាស៊ីអាគ្នេយ៍ច្រើនមុន

127

ភ្នំពេញ៖ក្រុមកីឡាសូហ្វតិន្នីសកម្ពុជាដណ្តើមបានមេដាយ ជាង១០គ្រឿង ពីព្រឹត្តិការណ៍ការប្រកួត ជើងឯកអាស៊ីអគ្នេយ៍ នៅប្រទេសហ្វីលីពីន ដោយការប្រកួតលើកនេះទទួល បានមេដាយច្រើនជាងមុន ទោះបីក្រុមកីឡាសូហ្វតិន្នីស ឈរចំណាត់លេខ២ក៏ដោយ ។

សូមបញ្ជាក់ថាការប្រកួតបានចាប់ផ្ដើមពីថ្ងៃទី៥ដល់៧តុលា ហើយពេលនេះ ក្រុមកីឡាករ-កីឡាការិនីសូហ្វតិន្នីសកម្ពុជា ទាំងជាង១០រូប រួមជាមួយប្រតិភូបានមក ដល់កម្ពុជាវិញហើយ ។

លោកឧត្តមសេនីយ៍ឯកជាប៊ុនហេងអនុប្រធាន សហព័ន្ធកីឡាសុហ្វតិន្នីសកម្ពុជា បានមានប្រសាសន៍ក្នុង ឳកាសសន្និសីទសារព័ត៌មាន នៅថ្ងៃទី១២ខែតុលា ឆ្នាំ២០១៨នេះថា ការប្រកួតខាងលើក្រុម កីឡាសូហ្វតិន្នីសកម្ពុជា ដណ្ដើមបានមេដាយចំនួន១០គ្រឿង ក្នុងនោះទទួលបាន មេដាយមាស២គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធលើសពី៥គ្រឿង។

លោកផ្កាយ៣អះអាងថាសហព័ន្ធអាស៊ានចង់ឲ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះតែកម្ពុជា មិនទទួល តែទោះជាយ៉ាងណាក៏នេះជាលើកទី៣ ហើយដែលកម្ពុជា ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍នេះ។លើកទី១ឆ្នាំ២០១៦ដែលការប្រកួត ធ្វើនៅប្រទេសម៉ាឡេស៊ីនោះ កម្ពុជាដណ្ដើមបានមេដាយប្រាក់ក្រុម និងលើកទី២ឆ្នាំ២០១៧ កម្ពុជាដណ្ដើមបាន មេដាយមាសក្រុម បុរស និងមេដាយប្រាក់ក្រុមនារី។

លោកផ្កាយ៣បញ្ជាក់ថា ក្នុងតំបន់អាស៊ានប្រទេស ដែលខ្លាំងលើប្រភេទ កីឡាសូហ្វតិន្នីស គឺឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និង កម្ពុជា ។

អត្ថបទដែលជាប់ទាក់ទង