ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនម្នាក់ ត្រូវបានគេអារកសម្លាប់ យកកទម្លាក់ លើស្ពានព្រែកតាមាក់

1,008


ខេត្តកណ្តាល​ ៖ មានករណីឃាតកម្មមួយ ដែលយុវជនម្នាក់ ត្រូវបានជនមិនស្គាល់មុខ អារកសម្លាប់ហើយយកមកទម្លាក់ចោលនៅជាប់​បង្កាន់លើស្ពានព្រែកតាមាក់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីជាង៨យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើស្ពានព្រែកតាមាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

សពជនរងគ្រោះ ឈ្មោះ លីត អាយុ១៨ឆ្នាំ មុខរបរ​កម្មករឡឥដ្ឋ រស់នៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ចំពោះមូលហេតុច្បាស់លាស់យ៉ាងណា​ សមត្ថកិច្ចមិនទាន់អាច បញ្ជាក់ប្រាប់នៅឡើយ ព្រោះកំពុងស្រាវជ្រាវ ៕


អត្ថបទដែលជាប់ទាក់ទង