ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Lexus Rx300 ព្រលះ​ Lexus Rx 330 នៅ​ផ្លូវជាតិលេខ​ ៤​ ស្រុកភ្នំស្រួច​ មិនមានអ្នករងរបួសធ្ងន់​

140


កំពង់ស្ពឺ​ ៖​ ករណីគ្រោះថ្នាក់ចរាចរ​ណ៍​ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ ទី១៣ ខែ​តុលា ឆ្នាំ២០១៨​ វេលា​ម៉ោង​ ៥​ នឹង​ ២០​ នាទី​លើផ្លូវជាតិលេខ​ ៤​ នៅ​ចន្លោះគីឡូម៉ែត្រ​៦៦~៦៧​ ស្ថិតនៅចំណុចមុខភូមិត្រពាំ​ងអត់ទឹក ឃុំគីរីវន្ត​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ រថយន្ត​ ម៉ាក​ Lexus Rx 300​ ពណ៍​ទឹកមាស ស្លាកលេខ​ព្រះសីហនុ​ 2A-9925 អ្នកបើកបរ​គេចខ្លួន​បាត់​ រថយន្ត​រេចង្កូត​ មកខាង​ឆ្វេងដៃ មកបុករថយន្ត ១គ្រឿងម៉ាក​ Lexus RX330 ពណ៌ខ្មៅស្លាកលេខភ្នំពេញ 2P-​72​77 អ្នក​បើកបរឈ្មោះ​តឹម សារឹទ្ធ ភេទ​ប្រុសអាយុ 59ឆ្នាំ រស់នៅភូមិព្រៃស​ណ្តែក សង្កាត់ចោម​ចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​ បើក​បរទិសដៅ​បញ្ច្រាសគ្នា​ ក្នុង​ហេតុការណ៍​ខាង​លើ​ បណ្តាលឲ្យរងរបួស​ស្រាល និងខូចខាតរថយន្ដ​ 330​ ធ្ងន់ធ្ងរ​ ។ បច្ចុប្បន្ន​វត្ថុតាង​រថយន្តទាំងពីរគ្រឿង ត្រូវ​បាន​ជំនាញ​ស្រុក​ ស្ទួចយក​មករក្សាទុក​ជា​ប​ណ្ដោះ​អាសន្ន​ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ដ​ ដើម្បីចាត់ការដោះ​ស្រាយតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង