ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកលេងជាយដែនលាប រដ្ឋាក្លាយជាម្ចាស់ពាន

102

​ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementដែលចាប់ផ្ដើមពីថ្ងៃទី៩មិថុនាមកនោះ
បានបញ្ចប់ហើយនៅយប់ថ្ងៃទី១៣តុលា ។

​អ្នកប្រដាល់ជើងខ្លាំងលន បញ្ញាសមាគមប្រដាល់ក្រសួងការពារជាតិ ដែលគេរំពឹងថានឹងក្លាយជាម្ចាស់ពាន
ដែលអមដោយប្រាក់រង្វាន់៤.០០០ដុល្លារនោះ បែរជាត្រូវអាជ្ញាកណ្ដាលបញ្ឈប់នៅទឹកទី២ដោយសារតែមិនមានសមត្ថ
ភាពតស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំងលាប រដ្ឋាមកពីក្លិបដីឡូតិ៍មានរីទ្ធខេត្តបន្ទាយមានជ័យ ។

៥ប្រកួតក្នុងព្រឹត្តិការណ៍នេះបញ្ញាចាញ់តែមួយប្រកួតចុងក្រោយនេះប៉ុណ្ណោះគឺចាញ់យ៉ាងធ្ងន់ធ្ងរតែម្ដង ។បញ្ញាដែលល្អជង្គង់ កែង នោះបែរជាទៅមិនរួចជាមួយកណ្ដាប់ដៃរបស់រដ្ឋាទៅវិញ ។រដ្ឋាបានចាប់ផ្ដើមវាយប្រហាតតាំងពី
ដើមទឹកទី១មកហើយបញ្ញាត្រូវអាជ្ញាកណ្ដាលរាប់៨បន្ទាប់ពីទទួលរងយ៉ាងផ្ទួនៗពីការវាយសន្ធាប់របស់រដ្ឋា ។
ដោយសារតែលោកអាជ្ញាកណ្ដាលមើលឃើញថាបញ្ញាមិនអាចតស៊ូជាមួយរដ្ឋាបាននោះនៅទឹកទី២ក៏បញ្ឈប់លែងឲ្យប្រកួតបន្តតែម្ដង ។លាប រដ្ឋាបានក្លាយជាម្ចាស់ពានធំដែលមានរង្វាន់អមចំនួន៤.០០០ដុល្លារ ។ ចំពោះលនបញ្ញាបានចំណាត់ថ្នាក់លេខ ២ដែលមានរង្វាន់អមចំនួន២.០០០ដុល្លារ ។

​ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះលិញ ភារម្យក្លិបភារម្យគុនខ្មែរប្រកួតឈ្នះឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុ ។

​សម្រាប់ចំណាត់ថ្នាក់លេខ៣ដែលលិញ ភារម្យបានទទួលនោះមាននរង្វាន់ ចំនួន៧៥០ដុល្លារ ឯ ឡុង រ៉ាមីដែល បានលេខ៤បានទទួលប្រាក់រង្វាន់៥០០ដុល្លារ ។

អត្ថបទដែលជាប់ទាក់ទង