ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទះមួយខ្នងត្រូវភ្លើងឆេះអស់ស្ទើរទាំងស្រុង នៅស្រុកត្បូងឃ្មុំ

70

 

ត្បូងឃ្មុំ ៖ អគ្គីភ័យឆាបឆេះផ្ទះឈើ ប្រក់ក្បឿង មួយខ្នង អស់ស្ទើរ គ្មានសល់ ខណៈម្ចាស់ផ្ទះទៅផ្សារ ទិញឥវ៉ាន់ នៅតែកូនជាង កំពុងផ្សារដែក នៅ ខាងក្រោមផ្ទះ។ មូលហេតុនៃការឆាបឆេះនេះត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចសន្និដ្នាន និងអះអាងថាដោយសារទុសេខ្សែភ្លើង។

លោក វរៈសេនីយ៍ ត្រី គង់ សីហុង អធិការរង ស្រុកត្បូងឃ្មុំ បានប្រាប់ឲ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើល ខាងលើ នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៨ និង ៣០ នាទី ព្រឹកថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ ព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ផ្ទះដែលអគ្គីភ័យឆាបឆេះនោះមានទំហំ ៧ m × ១៤m សង់អំពីឈើ ប្រក់ក្បឿង បណ្តាលឱ្យខូចខាតផ្នែកខាងលើ ទាំងស្រុង ក្នុងនោះក៏មានលុយ ១៦០០ ដុល្លារ ហើយនិងសម្ភារៈក្នុងផ្ទះសរុប ចំនួនប្រមាណ ៧០០០ ដុល្លារ។
ម្ចាស់ផ្ទះរងគ្រោះខាងលើ ឈ្មោះ សយ សុខឃីម អាយុ៤០ ឆ្នាំ និងប្រពន្ធឈ្មោះ គន់ សាវិន មានមុខរបរ ជាងផ្សារដែក នៅភូមិឃុំកើតហេតុខាងលើ ។

បន្ទាប់ពីកើតហេតុភ្លាមៗ មាន កម្លាំង រថយន្តពន្លត់ អគ្គីភ័យ ខេត្តកំពង់ចាម ចំនួន ៣ រថយន្ត និងរថយន្តពន្លត់អគ្គីភ័យ ស្រុកត្បូងឃ្មុំ រថយន្ត ពន្លត់អគ្គីភ័យ ក្រុងសួង និង ស្រុកអូរាំងឪ ចេញអន្តរាគមន៍ ជាបន្តបន្ទាប់ជួយ បាញ់ទឹកពន្លត់ រហូតដល់ម៉ោង ៩ និង ៣០នាទី ព្រឹកថ្ងៃ ដដែល ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ។ ហើយហេតុការណ៍នេះដែរ មិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទេ។

បើតាមប្រភព ព័ត៌មាន ពីប្រជាពលរដ្ឋ ជិតខាងបានអោយដឹងថា ម្ចាស់ផ្ទះបញ្ចូលភ្លើងពិល នៅលើផ្ទះ ស្រាប់តែ ទុសសេខ្សែភ្លើង ឆាប ឆេះ ដល់ ប្រេង ម៉ាសីុនដេរ ដែល នៅក្បែរនោះក៏ឆេះជាអណ្ដាតភ្លើងឡើង សន្ធោសន្ធៅតែម្តង ។

អត្ថបទដែលជាប់ទាក់ទង