ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តហាយឡែនឌ័រ បុកម៉ូតូPCX ខ្ទប់បង្គោលភ្លើង បែកក្បាលស្លាប់

119

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្តហាយឡែនឌ័របុកជាមួយម៉ូតូ pcx ខ្ទប់នឹងបង្គោលភ្លើង ក្បែរផ្ទះសំណាក់ ណាយ បណ្ដាលឲ្យ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 9 ព្រឹកថ្ងៃទី១៤ខែតុលានៅតាមបណ្តោយផ្លូវ 107 ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បន្ទាប់បើករថយន្តបុកគេហើយ អ្នកបើកបរបានរត់គេចខ្លួនបាត់ ។ ជនរងគ្រោះឈ្មោះថៃ ហួរ កើតឆ្នាំ១៩៧៨ មានស្រុកកំណើត នៅភូមិមេសាង ឃុំមេសាង ស្រុកមេសាង ខេត្តព្រៃវែង និងមានទីលំនៅអចិន្រ្តៃយ៍ ផ្ទះលេខ១៧៣ អឺ៣ហ្សិត ផ្លូវ២១៧ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ផ្លូវតូចចង្អៀត ហើយមហាញឹកថែមទៀត តើបើកបរប្រញាប់ទៅណា? ហើយបានបើករថយន្តបុរសម្នាក់​បានស្លាប់ភ្លាមៗនៅលើផ្លូវលេខ១០៧ដ៏មហាញឹក និងតូចចង្អៀត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ ដ៏រន្ធត់មួយនេះបានកើតមានឡើងនៅវេលាម៉ោង០៩ព្រឹក ថ្ងៃអាទិត្យ​ ទី១៤ ខែតុលា ឆ្នាំ២០១៨នេះ
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូ PCX ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GM-6079 ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ជិតផ្ទះសំណាក់​ “ណាយ” ស្រាប់តែមានរថយន្ត Highlander មួយគ្រឿង ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ 2AM- 8356 បើកក្នុងស្ថានភាពបញ្ច្រាសទិសដៅចរាចរណ៍គ្នា បានជ្រុលទៅបុកជាមួយម៉ូតូ PCXខាងលើពេញទំហឹង រួចអូសទាំងអ្នកបើកបរម៉ូតូទៅផ្ទប់ជាមួយផើងផ្កា និងបង្គោលភ្លើង បណ្តាលឲ្យត្រូវចំបំពង់កស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ៕


អត្ថបទដែលជាប់ទាក់ទង