ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីបំបែកឯតទគ្គកម្មពិភពលោក ទូក ង វែងជាងគេលើពិភពលោក នឹងធ្វើនៅថ្ងៃទី១២ ខែវិច្ឆិកា

182


ព្រៃវែង៖ គណៈកម្មការផលិតទូកង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក នៅថ្ងៃទី១៤ តុលា ២០១៨ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំពិធីកំណត់ត្រាឯតទគ្គកម្ម ទូក ង វែងជាងគេ។

គណៈកម្មការផលិតទូក ង ដើម្បីបំបែកឯតទគ្គកម្ម ពិភពលោក មានកិត្តិយសសូមគោរពជម្រាបជូន ពុកម៉ែ បងប្អូន សាធារណជនទាំងអស់ មេត្តាជ្រាបថា ពិធីបំបែកឯតទគ្គកម្មពិភពលោក ទូក ង វែងជាងគេលើពិភពលោក នឹងប្រារព្ធនៅថ្ងៃចន្ទ ៥កើត ខែកក្តិក ឆ្នាំច សំរឹទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ តំបន់ប្រជុំជនអ្នកលឿងត្រើយខាងកើត ។

សូមបញ្ជាក់ថា ទូក ង វែងជាងគេ ដែលបាននិងកំពុងផលិតនាទឹកដីខេត្តព្រៃវែង ពេលនេះជិតរួចរាល់ជាស្ថាពរហើយ មានប្រវែង ៨៥,៥ម៉ែត្រ និងមានចំណុះទូក ១៧៩នាក់ ។

លោក ស សុខា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ នៃគណៈកម្មការ និងក្រុមជាង ដែលបាន និងកំពុងប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីផលិតទូក ង ដ៏អស្ចារ្យនេះប្រកបដោយជោគជ័យ និងនាំមកនូវភាពល្បីល្បាញ លើឆាកអន្តរជាតិ សម្រាប់កម្ពុជាយើង នាពេលខាងមុខ៕

ព័ត៌មានលំអិត ៖ សូមអានសេចក្តីប្រកាសព័ត៌មាន ខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង