ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមចែកចាយគ្រឿងញៀន មានគ្នា៣នាក់ ត្រូវបង្ក្រាបដោយកម្លាំងល្បាត របស់កងរាជអាវុធហត្ថក្រុងច្បារមន

328

កំពង់ស្ពឺ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ បានចេញល្បាតនៅលើគោលដៅត្រង់ចំណុច មុខផ្ទះសំណាក់ជំនោរាត្រី ស្ថិតនៅភូមិទួលគោក សង្កាត់
ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺស្ពឺ ក៏បានប្រទះមុខសញ្ញាជាជនសង្ស័យ កំពុងដើរចែកចាយគ្រឿងញៀន ហើយបានឃាត់ចំនួន២នាក់ភ្លាមៗ រួមនិងវត្ថុតាងមួយចំនួន ដូចខាងក្រោម ៖ ទី១-ឈ្មោះ ទូច សៅហៀង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិទំនប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ កូវ គីដា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ក្រោយពីឃាត់ជនសង្ស័យ បានកម្លាំងបានឆែកដកហូតវត្ថុតាងរួមមាន៖ ថ្នាំម៉ាទឹកកកចំនួន ៥កញ្ជប់តូច ម៉ូតូ១គ្រឿងម៉ាក Wave R.S ពណ៌ខៀវ ទូរស័ព្ទដៃម៉ាកចុចពិល១គ្រឿង ។

បន្ទាប់ពីបានស្តាប់ចម្លើយ ជនសង្ស័យឃាត់ខ្លួនដំបូង បានសុំបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំបង់ស្ពឺ រួមទាំងបានការអនុញ្ញាតពីលោក កែវ សុធា ព្រះរាជអាជ្ញាអមតុលាការខេត្តកំពង់ស្ពឺ បានបន្តចុះទៅឆែកផ្ទះនិងឃាត់ខ្លួន ឈ្មោះ ស៊ុន ភឹម ភេទប្រុស អាយុ២៩ឆ្នាំ ភូមិទំនប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាប់ពាក់ព័ន្ធករណីចែចាយគ្រឿងញៀននេះដែរ ហើយបានដកហូតបានថ្នាំម៉ាទឹកកកចំនួន ៤កញ្ចប់ធំបន្ថែមទៀត ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង សម្ភារៈបានបញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាននីតិវិធីបន្ត ៕

អត្ថបទដែលជាប់ទាក់ទង