ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារតែគ្រឿងញៀន យុវជនម្នាក់បង្កហឹង្សាក្នុងគរួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ អ្នកដទៃ ត្រូវចាប់ខ្លួន

89

កំពង់ស្ពឺ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងថា ថ្ងៃទី១៣ ខែតុលា ២០១៨ នៅចំណុចភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណហឹង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ បង្កឡើងដោយជនសង្ស័យ
ឈ្មោះឈួន ធារិន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានយកដំបងវាយកម្ទេចម៉ូតូមួយគ្រឿង និងសម្ភារនៅក្នុងផ្ទះមួយចំនួនទៀត ហើយបន្តយកតម្ពក់រនាស់ និងដំថ្មមកវាយបង្អួចទ្វាព្រះវិហាយ៊េស៊ូ និងគប់កញ្ចក់រថយន្តខាងមុខ និងខាងក្រោយ បណ្តាលឲ្យខូចខាតទាំងស្រុង ។

មូលហេតុមកពីជនសង្ស័យ មានប្រើប្រាស់សារធាតុញៀន ហើយបានទំនាស់ពាក្យសំដី ជាមួយឪពុក ពីរឿងមិនព្រមទិញទូរស័ព្ទឲ្យ ។ ពេលកំពុងធ្វើសកម្មភាព ត្រូវបានកម្លាំងស្នាក់ការសន្តិសុខ សហការជាមួយកម្លាំងការពារភូមិ ឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង បញ្ជូនមកកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

អត្ថបទដែលជាប់ទាក់ទង