ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រំលោភកូនស្រីចុង អាយុ១២ឆ្នាំ បានសម្រច៦ដង ទើបត្រូវបានចាប់ខ្លួន

331

អធិការរងនគរបាលព្រហ្មទណ្ឌស្រុកសំបូរ លោកវរសេនីយ៍ត្រី នួន សារិន បានឲ្យដឹងថា ជនសង្ស័យជាឱពុកចុងរូបនេះឈ្មោះ ហុក ណារ៉េត ហៅតឿ អាយុ៣៣ឆ្នាំ រស់នៅឃុំស្រែស្បូវ ស្រុកសំបូរ ត្រូវបានកម្លាំងនគរបាលស្រុក ចាប់ខ្លួននៅថ្ងៃទី១៤ តុលា ទៅតាមពាក្យបណ្តឹងស្រ្តីជាម្តាយរបស់ក្មេងស្រីរងគ្រោះជាកូនចុងអាយុ១២ឆ្នាំ ដែលជននេះបានចាប់រំលោភនាង បានសម្រេចរហូត៦ដង។
ជនសង្ស័យត្រូវចាប់ខ្លួនបាន១ថ្ងៃ បន្ទាប់ពីជននេះបានចាប់រំលោភនាង ជាលើកចុងក្រោយនៅនិងលើផ្ទះរហូតបានសម្រេច ខណៈស្រ្តីជាម្តាយទៅស៊ីឈ្នួលជ្រូតស្រូវឲ្យគេនៅខាងក្រោយភូមិ។
បើតាមលោកអធិការរង បានបញ្ជាក់ទៀតថា ក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ សព្វថ្ងៃស្នាក់នៅផ្ទះជាមួយ មានបងប្អូនបង្កើត២នាក់នាងជាកូនស្រីបង ហើយម្តាយឱពុកនាងបានលែងលះគ្នាជាច្រើនឆ្នាំមកហើយ។ សព្វថ្ងៃស្រ្តីជាម្តាយបានយកជនសង្ស័យធ្វើជាប្តីនិងមានកូនប្រុស១នាក់។

អត្ថបទដែលជាប់ទាក់ទង