ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទោះមិនបានមេដាយ ក៏មានការទទួលស្វាគមន៍ ការត្រឡប់មកវិញដែរ

136


​ភ្នំពេញ:ក្រុមកីឡាជនពិការកម្ពុជាដែលចេញទៅចូលរួមប្រកួត កីឡាអាស៊ីសម្រាប់ជនពិការ(ASIAN
Para Games)នៅប្រទេសឥណ្ឌូនេស៊ីនោះ បានត្រឡប់មកដល់ប្រទេស កម្ពុជាវិញហើយកាលពីព្រលប់ថ្ងៃទី
១២៤តុលា ។
​លោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាបានទៅ ទទួលស្វាគមន៍ការវិលត្រឡប់នេះដល់ចំណត អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
​កម្ពុជាបានបញ្ជូនកីឡាចំនួន៦ប្រភេទទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលក្នុងនោះមានប្រភេទកីឡា អត្តពលកម្មដែល អត្តពលកម្មមានវិញ្ញាសារត់៣រូប គឺពិការក្រោមជង្គង់១រូប និងពិការដៃទាំង២ចំនួន២ រូប ។កីឡាករប្រណាំងរទេះ ចំនួន២រូបគឺកីឡាករវ៉ាន់ វ៉ុនលេង៣វិញ្ញាសាគឺចម្ងាយ១០០ម៉ែត្រ២០០ម៉ែត្រ និង ៤០០ម៉ែត្រ ។កីឡាករហេង សាវឿនលេង៣វិញ្ញាសាគឺ២០០ម៉ែត្រ ៤០០ម៉ែត្រ និង៨០០ម៉ែត្រ ។ក្រៅពីនោះមានប្រភេទកីឡាហែលទឹកមាន៤រូប បាញ់ធ្នូមាន៤រូបក្នុងនោះមួយរូបជា កីឡាការិនីប៊ូលលីងចំនួន២រូប បាល់បោះរទេះ១២រូប និង វាយកូនឃ្លីលើតុចំនួន២រូប ។
​នេះជាការប្រកួតមួយដែលកម្ពុជា ទទួលបានលទ្ធផលអាក្រក់ខុសពីពេលមុនៗ ។កីឡាករអត្តពលកម្មរត់ប្រណាំងជឹម ផានកីឡាកររទេះដែលខ្លាំងវ៉ាន វ៉ុនកីឡាកររទេះហេង សាវឿនដែលធ្លាប់ដណ្ដើមបាន
មេដាយនោះបែរជាត្រឡប់មក វិញដោយដៃទទេ ។
​បើតាមលោកយី វាសនាដែលជា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានោះបាន
ទទួលស្គាល់ថា អ្វីៗពិតជាមានការប្រែប្រួលមែន ។ការវាយតម្លៃពីប្រភេទពិការ ក៏បង្កឲ្យមានបញ្ហាដែរ ។តែទោះជាយ៉ាងណាក៏ការប្រកួត បានបញ្ចប់ទៅហើយ ឯ លទ្ធផលគឺកម្ពុជាមិនបានទទួលមេដាយ ។
​សូមបញ្ជាក់ថាប្រតិភូកីឡាជនពិការកម្ពុជា បានចាកចេញពីកម្ពុជា តាំងពីថ្ងៃទី១តុលាដែលកាលនោះក៏ ក្រោមការជូនដំណើររបស់ លោកឧត្តមស សុខាដែរ ។

អត្ថបទដែលជាប់ទាក់ទង