ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីម្នាក់ យកកាំភ្លើងខ្លីរបស់ប្ដី មកបាញ់សម្លាប់ខ្លួនឯង

53

ភ្នំពេញ៖ ករណីបាញ់ស្ត្រីម្នាក់យកកាំភ្លើងខ្លីរបស់ប្ដី មកបាញ់សម្លាប់ខ្លួនឯង នៅលើគ្រែ បង្កឲ្យមានការភ្ញាក់ផ្អើលការពីវេលាម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ស្ថិតនៅចំណុច ផ្ទះលេខ១១ផ្លូវ បេតុង ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

សពជនរងគ្រោះមាន ឈ្មោះ ឡុង ចាននី ភេទស្រី អាយុ40ឆ្នាំ មុខរបរ មេផ្ទះ ចំណែកប្ដីជនរងគ្រោះមានឈ្មោះ យ៉ែម ប៊ុនធឿន អាយុ ៤៦ឆ្នាំ មុខរបរ មន្ត្រី នគរបាលព្រហ្មទណ្ឌ នៅ ក្រសួងមហាផៃ្ទ ឋារន្តសក្ក័វរសេនីយ៍។

ស្ត្រីម្នាក់ ត្រូវគ្រាប់កាំភ្លើង សង្ស័យធ្វើអត្តឃាត បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ដេក ដោយសារ
មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ សង្ស័យភ្លើងប្រច័ណ្ឌ ក៏យកកាំភ្លើងខ្លីរបស់ប្ដី ដែលជាមន្ត្រីនគរបាល ។

ស្ត្រីដែលសង្ស័យធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ឈ្មោះ ឡុង ចាន់នី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ មានប្តីឈ្មោះ យ៉ែម
ប៊ុនធឿន អាយុ៤៦ឆ្នាំ មុខរបរមន្ត្រីនគរបាល ពួកគាត់ មានកូនប្រុស១នាក់និង ស្រី២នាក់ ក្នុងបន្ទុកគ្រួសារ ។

តាមការបង្ហើបប្រាប់ពីអ្នកជិតខាងបានឲ្យដឹងថា កន្លងមកស្ត្រីខាងលើនេះ តែងតែប្រច័ណ្ឌ និងចោទប្រកាន់ប្ដីរបស់ខ្លួនថា មានស្រីថ្មីក្បត់ចិត្តគាត់ ដែលជាហេតុធ្វើឲ្យការរស់នៅមិនសូវចុះសម្រុងនិងគ្នាឡើយ ។

មិនតែប៉ុណ្ណោះដោយសារតែវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរពេកគាត់ក៏ធ្លាប់បានប្រើប្រាស់ថ្នាំដើម្បីរម្ងាប់អារម្មណ៍ថែមទៀតផង ។
នៅព្រឹកនេះពេលដែលប្តីក្រោកពីដេកហើយចេញក្រៅមួយភ្លែត សង្ស័យប្រពន្ធទៅយកកាំភ្លើងដែលប្តីទុកក្នុងទ្បាន រួចកេះកៃបាញ់សម្លាប់ខ្លួនឯង បណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងបន្ទប់ដេកតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលខ្លួនដល់ក្រុមគ្រួសារនិងអ្នកភូមិផងដែរ ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅកាន់ទីនោះធ្វើការត្រួតពនិត្យជុំវិញកន្លែងកើតហេតុ។  ព្រមទាំងរាយការណ៍ទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វើកោសល្យវិច័យ ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ថាការណ៍ខាងលើជាករណីអត្តឃាត ដោយស្ត្រីខាងលើពិតជាបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន។
សពស្ត្រីខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង