ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ៖ លទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

281

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ផ្អែកតាមលទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវបានធ្វើឡើងនៅទីស្តីការ គ.ជ.ប នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ គណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត ទាំង ១៨ គណបក្ស ទទួលបានលំដាប់លេខរៀង។

សូមជម្រាបជូនថា ការប្រព្រឹត្តទៅនៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត បានធ្វើឡើងជាសាធារណៈ និងមានលំដាប់លំដោយ តាមការកំណត់ក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ក្នុងនោះ សម្តេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ ជាមនិមន្តយាង ព្រះរាជប្រទានចាប់ឆ្នោតនៅចំពោះមុខ ឯកឧត្តមប្រធាន អនុប្រធាន និងសរជាជិក គជប ដំបូង គណបក្សនយោបាយ ទាំង ១៨ គណបក្ស តំណាងក្រសួង ស្ថាប័នជាតិពាក់ព័ន្ធមកគយលើទំធិការដ្ឋាន គ.ជ.ប តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង