ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានជំនន់ទឹកភ្លៀងហូរលិចលង់មកលើផ្លូវ ដោយសាមានជនកំហូច យកដុំថ្មដ៏ធំមកទម្លាក់ចូលអណ្ដូងលូ ជិតស្ពានព្រែកព្នៅ

43

 

ភ្នំពេញ៖នៅម៉ោងជាង12ថ្ងៃត្រង់ចែសនាថ្ងៃទី29ខែឧសភាឆ្នាំ2023នេះបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីមហាជន ដែលឃើញហេតុការណ៍មានដុំថ្មដ៏ធំ ដែលមានជនកំហូចយកទៅបោះចូល ក្នុងអណ្ដូងលូនៅស្របផ្លូវជាតិលេខ5កែងមហាវិថីឈះឈះក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ នៅជិតស្ពានព្រែកព្នៅហើយភ្លាមនោះលោក ធឹម សំអាន អភិបាលខណ្ឌ ព្រែកព្នៅ នៃរាជធានីភ្នំពេញបានដឹកនាំកម្លាំងចម្រុះមានទាំងកម្លាំងជំនាញ ព្រមទាំងកម្លាំងប្រជាការពារឬកម្លាំងសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅចុះទៅត្រួតពិនិត្យជាមួយលោកអភិបាលខណ្ឌនៅអណ្ដូងលូខាងលើដោយពិនិត្យឃើញមានដុំថ្មដ៏ធំមួយដុំនៅក្នុងអណ្ដូងលូតាំងពីកាលណានោះទេ ។

ចឹងតើសបានជានៅចំណុចខាងលើនេះអោយតែមានភ្លៀងធ្លាក់មកម្ដងៗតែងតែមានជំនន់ដោយទឹកភ្លៀងហូរលិចលង់មកលើផ្លូវថ្នល់បង្កការលំបាកដល់អ្នកដំណើរតាមមធ្យោបាយនានាជាហូរហែរឥតស្រាកស្រាន្តឡើយ ។
នៅពេលកម្លាំងចម្រុះខណ្ឌព្រែកព្នៅគាស់បើកគម្របលូដោយប្រទះឃើញដុំថ្មដ៏ធំនៅក្នុងអណ្ដូងលូដោយលើកសែងមិនរួចទើបហៅឡានស្ទូចមកស្ទូចយកចេញពីអណ្ដូងលូតែម្ដង ។

ជាមួយគ្នានោះលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញបានមានមតិលើកឡើងក្នុងការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅទាំងមូលត្រូវទុកដាក់ដោយវិចខ្ចប់សំរាមអោយបានត្រឺមត្រូវដាក់តាមធុងសំរាមឬតាមមុខផ្ទះឬមុខហាងរបស់ខ្លួននិមួយៗដោយរងចាំខាងក្រុមហ៊ុនប្រម៉ែប្រមូលសំរាមមកយកដាក់តាមឡានយកទៅចាក់ចោលនៅទីលានចាក់សំរាមនៅជាយក្រុង និង ហាមប្រាមជាដាច់ខាតការយកកាកសំណល់ផ្សេងៗឬវត្ថុរឹងមកបោះចូលតាមអណ្ដូងលូមេឬប្រពន្ធ័លូ ។

ក្រោយពីយកដុំថ្មដ៏ធំមួយដុំចេញពីអណ្ដូងភ្លាមគេសង្កេតឃើញថាចរន្តទឹកដែលហូរតាមប្រព័ន្ធលូខាងលើនោះគឺទឹកហូរលឿនហើយអាជ្ញាធរខណ្ឌសង្ឃឹមថានៅពេលមានភ្លៀងធ្លាក់នៅពេលក្រោយៗទៀតលែងព្រួយបារម្ភពីបញ្ហាជំនន់ទឹកភ្លៀងហូរលិចលង់មកលើដងផ្លូវដូចបណ្ដាឆ្នាំមុនៗទៀតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង