ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកគ្រូស៊ូ សេងហ៊ួរ ដែលអួតថាព្យាបាលជំងឺមហារីក និងទឹកនោមផ្អែមជាសះស្បើយ មន្ត្រីសុខាភិបាល ចុះបិទទីតាំងនិងផាកពិន័យ

37

រាជធានីភ្នំពេញ ៖ ក្រុមការងារត្រួតពិនិត្យសេវាសុខាភិបាល នៃការិយាល័យនិយ័តកម្មសុខាភិបាល មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានសហការជាមួយមន្ត្រីរដ្ឋបាលខណ្ឌដង្កោ នាយប៉ុស្តិ៍នគរបាលខណ្ឌដង្កោ និងការិយាល័យស្រុកប្រតិបត្តិដង្កោ ចុះត្រួតពិនិត្យទីតាំងបើក ឱសថបុរាណ គ្មានច្បាប់អនុញ្ញាត មួយកន្លែង ដែលមានឈ្មោះ ស៊ូ សេងហ៊ួរ មានទីតាំងស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ទីតាំងឱសថបុរាណនេះ បានផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនគណនី ជាពិសេសគណនីហ្វេសប៊ុកឈ្មោះ ស៊ូ សេងហ៊ួរ ដែលផ្សព្វផ្សាយភូតភរថា ទទួលពិនិត្យព្យាបាលជំងឺទឹកនោមផ្អែម និងព្យាបាលជំងឺមហារីក បានជាសះស្បើយ១០០% ដែលការជ្សព្វផ្សាយនេះ ពុំមានលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្រច្បាស់លាស់នោះទេ ដែលមានចរិតភូតភរ ខុសពីការពិត ។

បន្ទាប់ពីបានត្រួតពិនិត្យទីតាំង បុគ្គលិកបម្រើការងារ និងជួបជាមួយម្ចាស់ឱសថបុរាណនេះ ព្រមទាំងធ្វើកំណត់ហេតុ រួចមក ក្រុមការងារ សម្រេចផ្អាកទីតាំងឱសថបុរាណនេះជាបណ្តោះអាសន្ន និងពិន័យជាប្រាក់ចំនួន ១លានរៀល ព្រមទាំងបានបញ្ជូនកំណត់ហេតុ ជូនទៅថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង