ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាឆក់ទូរស័ព្ទពីជនជាតិចិន នៅសង្កាត់អូរ ឫស្សីទី២ ខណ្ឌ៧មករា ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ តាមបង្ក្រាបបានម្នាក់

37

 

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩៖១៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណរដ្ឋ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមផ្លូវ លេខ៧៨មុខអាគារThe Peak ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពេលនេះ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន២គ្រឿង មានគ្នាចំនួន២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះម្នាក់ឯង (ជាជនជាតិចិន) ដែលកំពុងដើរបានសម្រេច។ ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វើការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ នៅចំណុចផ្លូវ២១៧ សង្កាត់អូឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឈ្មោះ ខេត វណ្ណឌី អាយុ៣២ឆ្នាំ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១០៧ ក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ (អ្នកបិទគូទ)។ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ នាង ដែលជាជនដៃដល់បានរត់គេចខ្លួនបាត់។

សំភារះដកហូតមាន៖ ម៉ូតូចំនួន១គ្រឿង ម៉ាក Honda dream C125 ពណ៌ខ្មៅ។ បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង