ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់នៅតំបន់ស្មុកស្មាញ ដកហូតបានក្រាមពណ៌សថ្លាចំនួន៦៧ កញ្ចាប់តូច

124
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកំលាំងជំនាញផ្នែកគ្រឿងញៀន និងកម្លាំងផ្នែកអន្តរាគមន៏ បានចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែង ខណៈដែលជនសង្ស័យរូបនេះកំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀន ដោយដកក្រាមពណ៌សថ្លាបានចំនួន៦៧កញ្ចាប់តូច។
   ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃច័ន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរិទ្ឋិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចច្រកឆ្យូង ផ្លូវ៣៣៦ ភូមិ២៨ ក្រុម១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
   លោកស៊ឹម ពិសិដ្ឋ អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃច័ន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរិទ្ឋិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨  ដោយមានការចង្អុលបង្ហាញពីលោកវរសេនីទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក កំលាំងជំនាញផ្នែកគ្រឿងញៀន និងកម្លាំងផ្នែកអន្តរាគមន៏ បានចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចច្រកឆ្យូង ផ្លូវ៣៣៦ ភូមិ២៨ ក្រុម១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
  ជនសង្ស័យ  ឈ្មោះ ប៉ក់ ស៊ីណា ហៅអាវែង ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដឹកឥវ៉ាន់ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
  វត្ថុតាងដែលចាប់យកមាន៖ ១-ក្រាមពណ៌សថ្លាចំនួន៦៧ កញ្ចាប់តូច (សង្ស័យជាគ្រឿងញៀន)។
 ២-ទូរសព្ទដៃ ម៉ាកIphone 5 ពណ៌ខ្មៅលាយក្រហមចំនួនមួយគ្រឿង។៣-ប្រដាប់ដុំសាកថ្ម(PowerBank) ពណ៌ខ្មៅម៉ាកMI ចំនួន០១ ។
  បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕
អត្ថបទដែលជាប់ទាក់ទង